邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបង្ហាញឱ្យដឹងថា ទំហំទឹកប្រាក់ដែលទទួលបានពីពាណិជ្ជកម្មអនឡាញឆ្លងដែនរបស់ចិនក្នុងឆ្នាំ ២០១៨ មានចំនួនជាង២ ម៉ឺនលានដុល្លាអាមេរិក

2019-10-23 16:20:34 cri

      «របាយការណ៍​ការងារ​​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ ស្តីពី​​ការពន្លឿន​ការ​​ផ្លាស់ប្តូរ​​រូបមន្ត​អភិវឌ្ឍ​​ពាណិជ្ជកម្ម​​បរទេស ​និង​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​​អភិវឌ្ឍ​ដោយមាន​គុណភាព​ខ្ពស់​​​​»​​​ត្រូវ​​បាន​​​ដាក់ជូន​ឱ្យ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១៣ ​ធ្វើការ​ពិនិត្យពិភាក្សា​​នៅ​ថ្ងៃទី ២៣ ខែតុលា ​នេះ​។

      របាយការណ៍​នេះ​បាន​បង្ហាញ​​ថា​  ​កាលពីឆ្នាំ ២០១៨ ​ចិនបាន​រៀបចំ​ធ្វើ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ១ ​ដោយ​ជោគជ័យ​ ​​។ ក្នុងនោះ​ ​ប្រទេស/តំបន់ ​និង​អង្គការ​អន្តរជាតិ​ចំនួន ១៧២  និង​សហគ្រាស​ចំនួន​ជាង ៣៦០០ ​បាន​ចូលរួម​,    មនុស្ស​ចំនួន​ ៨ សែន​នាក់​បាន​ពិភាក្សា​ពី​ការទិញលក់​​  ហើយ​ទឹកប្រាក់​ទទួល​បាន​មាន​ចំនួន​​ដល់​ទៅ ​57800​ លានដុល្លា​អាមេរិក។

图片默认标题_fororder_wKhTgl2RV1YEAAAAAAAAAAAAAAA079

      របាយការណ៍​នេះ​បាន​បង្ហាញ​ថា​  ​ទំហំ​​​ទឹកប្រាក់​​​ដែល​ទទួល​​បាន​ពី​​ពាណិជ្ជកម្ម​អនឡាញ​​ឆ្លងដែន​របស់​ចិន​ក្នុង​ឆ្នាំ ២០១៨  ​មាន​ចំនួន​20280​ លាន​​ដុល្លាអាមេរិក​​ បាន​កើនឡើង​ 52.3 % ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​ទៅមិញ។

      របាយការណ៍​នេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា​  ​  ប្រទេស​ចិន​​បាន​ពន្លឿន​​ការកសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ ​​ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​អំពី​ពាណិជ្ជកម្ម​សេរី​ចំនួន 17 ​ជាមួយ​ប្រទេស​និង​តំបន់​ចំនួន 25។  ​កាលពី​ឆ្នាំ ២០១៨ ​​ ទឹកប្រាក់​នាំចេញនាំចូល​រវាង​ចិន​និង​ដៃគូ​ពាណិជ្ជកម្ម​សេរី​មានចំនួន​សរុប​ប្រហែល​​  529000​ លាន​ដុល្លាអាមេរិក​ ​បានកើនឡើង​11.7 % ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​ទៅមិញ។ ​កាលពី​ខែមករា​ដល់​ខែ​កក្កដា​ឆ្នាំ​ ២០១៩ នេះ ​ចំនួន​ទឹកប្រាក់​ទូទាត់​ឆ្លងដែន​ដោយ​ប្រាក់យាន់​ចិន​មាន​ជាង​ ​១០ ទ្រីលាន​យាន់ប្រាក់ចិន​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស