邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាផ្សព្វផ្សាយអន្តរជាតិ(ក្វាងទុង)ចិនស្តីពី “ផ្លូវសូត្រលើសមុទ្រនាសតវត្សរិ៍ទី ២១” លើកទីបីបានធ្វើឡើងនៅទីក្រុង ជូហៃ

2019-10-23 16:16:16 cri

图片默认标题_fororder_第三届“21世纪海上丝绸之路”中国(广东)国际传播论坛现场   900

      ​​វេទិកា​ផ្សព្វផ្សាយ​អន្តរជាតិ ​(ក្វាងទុង)​ ចិន​ស្តីពី​ “ផ្លូវ​សូត្រ​លើ​សមុទ្រ​នា​សតវត្សរិ៍ទី ២១”​​​  ​លើក​ទី​បី​បាន​​សម្ពោធបើក​នៅ​ទីក្រុង​ ជូហៃ​ ខេត្តក្វាងទុងប្រទេសចិន​កាលពី​ថ្ងៃទី ២២ ខែតុលា​ ​ដែលសហការ​រៀបចំ​ដោយ​​​​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​រដ្ឋបាល​ខេត្ត​ក្វាងទុង​។​ ​​ប្រធានបទ​នៃ​វេទិកា​នេះ​គឺ ​« ការកសាង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ​​ជំរុញ​​ធ្វើ​សមាហរណកម្ម​​នៃ​​ផ្លូវ​សូត្រ​លើ​សមុទ្រ​»​។

 

      លោក FuHua ​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​​ខេត្ត​ក្វាងទុង​បាន​ថ្លែងថា  ​ក្វាងទុង​នឹង​​ប្រកាន់​ខ្ជាប់​​ទស្សនៈ​ស្តីពី​សង្គមនិយម​ដែល​មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក ស៊ី ជីនភីង  ​​ដោយ​ពួតដៃ​ជាមួយ​ហុងកុង​និង​ម៉ាកាវ​ ​ដើម្បី​ពង្រីក​ទីផ្សារ​តាម​បណ្តោយ​តំបន់​ “ខ្សែក្រវាត់និងផ្លូវ” ​។ ​​​ក្វាងទុង​​នឹង​ចាត់ទុក​ការកសាង​​ទីក្រុង​ សិនជិន​ ជា​តំបន់គំរូ​​សម្រាប់​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិន​​ជា​ឱកាស​ដ៏​​ល្អ​​មួយ​ ​​ដើម្បី​​កសាង​និង​ផ្សព្វផ្សាយ​អំពី​ប្រទេស​​​ចិន ​​និង​មហា​តំបន់​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ​​។​

 

      លោក ​Hu ​Bangsheng ​សមាជិក​នៃ​គណៈកម្មាធិការ​និពន្ធ​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថែ្លង​សុន្ទរកថា​ថា ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​បង្កើត​ទីស្នាក់ការ​ទូទៅ​នៃ​មហាតំបន់​ឈូងសមុទ្រ​ក្វាងទុង ​ហុងកុង​និង​ម៉ាកាវ ​និង​ទីស្នាក់ការ​ទូទៅ​នៃ​ខេត្ត​ក្វាង​ទុង​នៅ​ក្រុង​ក្វាងចូវ ​ហើយនឹង​បង្កើត​មជ្ឈមណ្ឌល​នៃ​មហាតំបន់​ឈូងសមុទ្រ​ក្វាង​ទុង ​ហុងកុង​និង​ម៉ាកាវ​នៅក្រុង ​Shenzhen ​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ខេត្តក្វាងទុង​ក្នុងវិស័យ​ផលិត​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍ ​បច្ចេកវិទ្យា ​5G ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​បែប​ថ្មី ​និង​ឧស្សាហកម្ម​ផែ្នក​បច្ចេកវិទ្យា ​HD ​ជាដើម។​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​រីករាយ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធសារព័ត៌មាន​នៃ​បណ្តាប្រទេស​នានា​ក្នុង​គ្រប់វិស័យ​ ដូចជា​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​បរិយកាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ ​ការធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ផែ្នក​អត្ថរស​និង​ការ​ធ្វើ​សមាហរណកម្ម​និង​ការ​អភិវឌ្ឍប្រព័ន្ធ​សារព័ត៌មាន​ជា​ដើម ​ដើម្បី​រួមគ្នា​ចែក​រំលែក​នូវ​ផលប្រយោជន៍​ដល់​មហាតំបន់​ឈូងសមុទ្រ​ក្វាងទុង ​ហុងកុង​និង​ម៉ាកាវ ​និង​រួមគ្នា​ជំរុញ​ភាព​រុងរឿង​ថ្កុំថ្កើង​នៃ​ផ្លូវសូត្រ។​

 

    លោក​ Khalil ​Shirgholami ​តំណាង​ស្ថានកុងស៊ុល​បរទេស​ប្រចាំនៅ​ក្រុង​ក្វាងចូវ​និងជា​អគ្គកុងស៊ុល​អ៊ីរ៉ង់​ប្រចាំនៅ​ក្រុង​ក្វាងចូវ​បានថែ្លង​សុន្ទរកថា​ថា ​លោក​រំពឹងថា ​"ផ្លូវសូត្រ​លើ​សមុទ្រ​ក្នុង​សតវត្សរ៍​ទី ​២១ ​"​នឹង​បង្កើន​នូវ​ចំណងមិត្តភាព​រវាង​បណ្តា​ប្រទេស​នានា​ថែមមួយ​កម្រិត​ទៀត​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​នានា​ដើម្បី​ធ្វើឱ្យ​ពិភពលោក​កាន់​តែ​មាន​ភាព​សមាហរណកម្ម​និង​សន្តិភាព។​

បន្ទាប់ពី​ពិធី​សម្ពោធបើក​ អ្នកជំនាញការ​និងបញ្ញវន្ត​ល្បីឈ្មោះ​​ទូទាំង​ពិភពលោក​ចំនួន​៦នាក់​ និង​អ្នកទទួល​ខុសត្រូវនៃ​ប្រព័ន្ធ​សារព័ត៌មាន​បរទេស​បានថ្លែង​សុន្ទរកថា​​​ដោយឡែក​ពីគ្នា ។​ លោក​ Angus​ Deaton ​អ្នកទទួល​ពាន​រង្វាន់ណូបែល​ផ្នែក​សេដ្ឋកិច្ច​បានថ្លែង​សុន្ទរកថា​ក្រោម​ចំណងជើងថា​ 《ប្រទេសចិន​និងប៉ែក​ខាងលិច​៖ទ្រព្យសម្បត្តិ ​សុខភាព​និង​វិសមភាព​》 ។ លោក​សម្គាល់ថា ​ប្រទេសចិន​ទទួលបាន​សមិទ្ធផល​ធំសម្បើម​ក្នុង​ការបំបាត់​ចោល​ភាពក្រីក្រ​ ។ ​កំណើន​សេដ្ឋកិច្ច​បានផ្តល់នូវ​សុភមង្គល​ដល់​ប្រជាជន​ទាំងឡាយ​ វាមាន​តម្លៃ​គួរ​រៀនសូត្រ​តាម ។

 

ភ្ញៀវ​កិត្តិយស​ជាង៣០០​នាក់​ដូចជា ​តំណាងនៃ​ស្ថានកុងស៊ុល​ប្រចាំនៅ​ក្រុងក្វាងចូវ​និង​ក្រុង​មេត្រីភាព​បរទេស ​អ្នកជំនាញការ​និងបញ្ញវន្ត​ល្បីឈ្មោះ​ក្នុងនិង​ក្រៅប្រទេស​ អ្នកទទួល​ខុសត្រូវនៃ​សហគ្រាស​ល្បីឈ្មោះ​និងអ្នកទទួល​ខុសត្រូវនៃ​ប្រព័ន្ធ​សារព័ត៌មាន​ចិននិង​អន្តរជាតិ​ជាដើម​បានចូលរួម​ពិធីសម្ពោធ​បើកនៃ​វេទិកា ។​ រសៀល​ថ្ងៃដដែល​ ក៏បាន​រៀបចំធ្វើ​អនុវេទិកា​ចំនួន៣​ ក្រោម​ប្រធានបទគឺ​ “ការផ្សព្វផ្សាយ​ទៅកាន់​អន្តរជាតិ​នៃការកសាង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ”​ “ការរួមបញ្ចូល​នៃប្រព័ន្ធ​សារព័ត៌មាន​ជួយ​ដល់​ការផ្សព្វផ្សាយ​និងច្នៃប្រឌិត​ថ្មីអន្តរជាតិ”​និង “​ការកសាង​រូបភាព​ទីក្រុងក្នុង​ការកសាង​ខ្សែក្រវាត់​និងផ្លូវ”៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស