邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលិតផលសម្រាប់តាំងបង្ហាញដំបូងគេត្រូវបានដឹកមកដល់សាលពិព័រណ៍CIIE លើកទី២ដើម្បីចាប់ផ្តើមការងាររៀបចំដាក់តាំងជាផ្លូវការ

2019-10-22 16:17:15 cri

图片默认标题_fororder_1125137191_15717308567941n

 

      នៅសល់ ១៣ ​ថ្ងៃ​ទៀតប៉ុណ្ណោះ   ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ (CIIE) ​លើក​ទី ២ ​នឹង​សម្ពោធបើក​ជា​ផ្លូវការ។ ​ថ្ងៃទី ២២​ ខែតុលា​នេះ  ​នាវា​យាមល្បាត​ល្បឿន​លឿន​ប្រភេទ FSD 195 ​នៃ​ក្រុមហ៊ុន​ Ferretti ​ប្រទេស​អ៊ីតាលី ​ដែលជា​​ផលិតផល​​សម្រាប់​តាំងបង្ហាញ​ដំបូង​គេ​នៃ​ពិព័រណ៍​លើក​នេះ​​ត្រូវបាន​​ដឹកមក​​ដល់​សាល​ពិព័រណ៍​ជាតិ​ចិន​(សៀងហៃ) ​​។ ​​នេះ​មានន័យថា  ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ ​បាន​ចូលក្នុង​ដំណាក់កាល​ដាក់តាំង​ជាផ្លូវការ។

图片默认标题_fororder_1125137191_15717308567401n

      សូមបញ្ជាក់ថា ​នេះ​ជា​​វត្តមាន​​ជា​លើកទីមួយ​សម្រាប់​នាវា​យាមល្បាត​ល្បឿន​លឿន​ប្រភេទ FSD 195 ​នៃ​ក្រុមហ៊ុន​ Ferretti ​​នៅ​ទ្វី​អាស៊ី។  ​នាវានេះ​ត្រូវបាន​ដឹក​តាម​ផ្លូវទឹក​ពី​កំពង់ផែ​ Genoa ​​ប្រទេសអ៊ីតាលី  ​ដោយចំណាយ​រយៈពេល​​​ ១ ​ខែ​ទើបមក​ដល់​​​ក្រុង Qingdao ​ ​បន្ទាប់មក​​ត្រូវ​បាន​ដឹកក​បន្ត​តាម​ផ្លូវ​គោក​​​មកកាន់​ទីក្រុង​សៀងហៃ​​។

      ពិព័រណ័​នាំចូល​ចិន​អន្តរជាតិ​លើក​ទី២​នេះ​​បាន​ត្រៀម​រួចរាល់​​ហើយ ​​ដើម្បី​​ផ្តល់​​នូវ​សេវាកម្ម​ក្នុង​​​វិស័យ​ជាច្រើន​ ដូចជា​​ចរាចរណ៍​ទំនិញ​  ​ម្ហូបអាហារ​ ​ការដោះស្រាយកាក​សំណល់​សំរាម​  ​ការងារសុវត្ថិភាព​ជាដើម​   ​​ដើម្បី​​បំពេញ​តម្រូវការ​ពិសេស​របស់​បណ្តា​ពាណិជ្ជករ​​ ​និង​​អ្នក​ចូលរួម​រាប់សែននាក់​​៕​​​

图片默认标题_fororder_221047536bl7

图片默认标题_fororder_221046517t9d

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស