李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិបង្ហាញពីកម្លាំងទាក់ទាញនៃការបើកទូលាយនៃទីផ្សារចិន

2019-10-22 15:11:43 cri

       ពិព័រណ៍​នាំចូលចិន​អន្តរជាតិលើកទី​ ២ នឹងធ្វើ​ឡើង​នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខនេះ​ ។​ ពិព័រណ៍នេះ​នឹង​ផ្តល់ឱកាស​ដល់​​​សហគ្រាស​លើ​ពិភពលោក​ដើម្បី​ចូល​ទីផ្សារ​ចិន​ និង ​បង្ហាញ​ពី​ការ​បើក​ទូលាយ​របស់​ចិន ។

​       តាមរបាយការណ៍ផ្លូវការ​បានឱ្យ​​ដឹង​ថា​ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី​ ២ នឹង​មាន​សហគ្រាស​ជាង​ ៣ ពាន់​ដែល​មកពី​ប្រទេស​​និង​តំបន់​ជាង​ ១៥០ ចូល​រួមក្នុង​​ពិព័រណ៍​ពាណិជ្ជកម្ម​   ក្នុងនោះ​រួមមាន​សហគ្រាស​ជាង​ ២៥០ ក្នុង​ចំណោម​សហគ្រាស​លំដាប់​កំពូល​ទាំង​ ៥០០ លើ​ពិភពលោកផងដែរ​​  ។ ទំហំ​នៃ​សាល​ពិព័រណ៍​មាន​ជាង​ ៣ សែន​ម៉ែត្រ​ការ៉េ​ ធំ​ជាង​លើក​មុន ។

       តាម​ការ​ប៉ាន់ប្រមាណ​​ ក្នុងរយៈពេល​ ១៥ ឆ្នាំ​ខាងមុខនេះ​ ទំហំទឹក​​ប្រាក់​នៃ​ការ​នាំ​ចូល​ទំនិញ​និង​សេវាកម្ម​​របស់​ចិន​នឹង​ច្រើន​ជាង​ ៣០ ទ្រីលានដុល្លារអាមេរិកនិង​ ១០ ទ្រីលាន​ដុល្លារអាមេរិក​ដោយ​ឡែកពីគ្នា​ ។ ដូច្នេះ​ ទីផ្សារ​ដ៏​ធំបែប​នេះ​មាន​កម្លាំង​ទាក់ទាញ​យ៉ាង​ខ្លាំង​ចំពោះ​សហគ្រាស​លើពិភពលោក​​។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស