邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«អង្ករកម្ពុជានឹងទទួលបានការស្វាគមន៍កាន់តែខ្លាំងក្នុងប្រទេសចិន!»-- ពាណិជ្ជករនាំចេញស្រូវអង្ករកម្ពុជាមានក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះការសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិ

2019-10-22 16:15:27 cri

       «ម្ហូប​ចិន​ញ៉ាំ​ជាមួយ​អង្ករ​កម្ពុជា​​កាន់តែ​ឆ្ងាញ់​​បំផុត! ​ខ្ញុំ​ជឿ​ថា​អង្ករ​កម្ពុជា​​នឹង​ទទួលបាន​ការស្វាគមន៍​កាន់តែ​ច្រើន​ក្នុង​ប្រទេស​ចិន។» ​នេះ​បើ​តាម​ពាក្យសម្តី​​របស់​លោក ​សុង ​សារ៉ន​​ ​ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​នៅ​ពេល​លោក​ទទួល​បទសម្ភាសន៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ​​កាលពី​ពេល​កន្លង​ទៅ​នេះ​។​

      លោក ​សុង សារ៉ន ​​បាន​ឱ្យ​ដឹងថា  ​​សហគ្រាស​នាំចេញ​អង្ករ​កម្ពុជា​ចំនួន ១៣ ​​​នឹង​​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ (CIIE)​​លើក​ទី ២ ​ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១០ ​ខែ​វិច្ឆិកា​ខាងមុខនេះ​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​។ ​សហគ្រាស​កម្ពុជា​ទាំង​នេះ​​នឹង​ចាប់​យក​​ឱកាស​​ដ៏​​ល្អ​​នៃ​​​ពិព័រណ៍​​​នេះ ​ដើម្បី​​ជំរុញ​ឱ្យ​អង្ករ​ដែល​មាន​​គុណភាព​ខ្ពស់​​របស់​​កម្ពុជា​​អាច​ចូលក្នុង​ទីផ្សារ​ចិន​ក៏​ដូចជា​ទីផ្សារ​អន្តរជាតិ​។

      លោក​បាន​បន្ត​​បង្ហាញ​ថា  ​​បន្ទាប់ពី​បាន​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​នា​ឆ្នាំទៅ​  ​ចំនួន​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង​។ ​រយៈពេល ៩ ​ខែ​​ដើម​ឆ្នាំ ២០១៩ នេះ  ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេសចិន​ចំនួន ​15.78  ម៉ឺនតោន​ ​បានកើនឡើង​ចំនួន ​44 % ​បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​ទៅមិញ​។ ​ការនាំចេញទៅចិន​​​ត្រូវ​នឹង​ចំនួន​ 39.6 % ​​នៃ​ការ​នាំចេញ​​អង្ករ​​សរុប​របស់​កម្ពុជា​​​។ ​​ប្រទេស​ចិន​​​ជា​​ទីផ្សារ​​ធំ​​​បំផុត​សម្រាប់​ការនាំចេញ​អង្ករ​កម្ពុជា៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស