李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“គម្រោងរបស់ចិន ”ជួយកសាងសហគមន៍រួមវាសនានៃបណ្តាញអ៊ីនធើណែត

2019-10-21 15:48:52 cri

    កាលពី​ថ្ងៃទី ២០ ខែតុលា​ វិទ្យុអន្តរជាតិ​ចិន​បាន​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​មួយ​ក្រោម​ចំណង​ជើង​ថា​ “ គម្រោង​របស់​ចិន​ ” ជួយ​កសាង​សហគមន៍​រួ​ម​វាសនា​នៃ​ណ្តាញ​អ៊ីនធើណែត » ។

       អត្ថបទ​នេះ​បាន​ថ្លែង​ថា​ បើគ្មាន​សន្តិសុខ​តាមបណ្តាញ​អ៊ីនធើណែត​ គឺ​គ្មាន​សន្តិសុខ​ជាតិ​ឡើយ​ ។ បច្ចេកវិទ្យា​ណា​ក៏​ដោយ​សុទ្ធតែ​ជា​ “ អាវុធមុខពី “ ។ បណ្តាញ​អ៊ីនធើណែត​បាន​ផ្តល់​នូវ​ព័ត៌មានយ៉ាង​ឆាប់រហ័ស​​និង​ភាព​រុងរឿង​ ហើយ​វា​​ក៏​បាន​នាំមក​នូវ​ហានិភ័យ​និង​បញ្ហា​ប្រឈម​នានា​ផងដែរ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ ករណី​​វាយប្រហារ​ពី​​ hacker ការ​ធ្លាយ​រឿង​សម្ងាត់​ ការបែកលួច​​ស្តាប់​លើ​បណ្តាញ​អ៊ីនធើណែត​​និង​ភេរវកម្ម​ ​លើ​បណ្តាញ​អ៊ីនធើ​ណែត​​មាន​ការ​កើត​ឡើង​ជា​ញឹកញាប់ ។ ក្រៅពីនេះ​ ប្រទេសមួយ​ចំនួន​បាន​អនុវត្ត​តាម​​អនុត្តរភាព​និយមលើ​បណ្តាញ​អ៊ីនធើណែត​ ដោយ​បាន​ដាក់​សម្ពាធនិង​ទប់ស្កាត់​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​លើ​បណ្តាញ​អ៊ីនធើណែត​របស់​ប្រទេស​ផ្សេងទៀត​ បណ្តាលឱ្យ​សហគមន៍​អន្តរជាតិ​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។​

​​     អត្ថបទនេះកត់សម្គាល់ថា ការបង្កើតឡើងនូវសហគមន៍រួមវាសនានៃបណ្តាញអ៊ីនធើណែតជាការបង្ហាញជាក់ស្តែងនិងអនុវត្តជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិក្នុងលំហបណ្តាញអ៊ីនធើណែត ដោយអនុលោមតាមនិន្នាការអភិវឌ្ឍន៍នៃយុគសម័យព័ត៌មាននិងឆ្លុះបញ្ចាំងនូវការរំពឹងរួមនៃសហគមន៍អន្តរជាតិ។គន្លឹះនៃការបង្កើតសហគមន៍រួមវាសនានៃបណ្តាញអ៊ីនធើណែតគឺត្រូវតែប្រកាន់ខ្ជាប់នូវទស្សនៈអភិបាលកិច្ចពិភពលោកគឺពិគ្រោះពិភាក្សារួមគ្នា កសាងរួមគ្នានិងចែករំលែកជាមួយគ្នា ហើយប្រកាន់ខ្ជាប់ថាកិច្ចការពិភពលោកទាំងមូលមានការការពិគ្រោះពិភាក្សាដោយប្រជាជននៃបណ្តាប្រទេសនានា មានតែវិធីនេះទេ ទើបធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍបណ្តាញអ៊ីនធើណែតអាចផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិបាន។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស