孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការនាំចេញនិងនាំចូលសរុបផ្នែកពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងរយៈពេល៣ត្រីមាសឆ្នាំ២០១៩នេះបានកើនឡើង២,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ

2019-10-14 16:12:20 cri

    តាមស្ថិតិ​នៃគយចិន​បាន​ឱ្យដឹងថា​ ​ការនាំចេញ​និង​នាំចូល​សរុប​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់ចិន​ចាប់ពី​ខែមករា​ដល់ខែកញ្ញា​ឆ្នាំ២០១៩នេះ​គឺជិត២៣​ទ្រីលាន​យាន់​ប្រាក់ចិន ​កើន​ឡើង២,៨​ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំទៅមិញ ។

    លោក​ Li ​Kuiwen​ អ្នកនាំពាក្យ​និងជា​ប្រធានផ្នែក​ស្ថិតិនិង​វិភាគនៃ​អគ្គនាយកដ្ឋាន​គយ​ចិនបាន​ថ្លែងនៅ​ក្រុងប៉េកាំង​ថា ដំណើរនៃ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់ចិន​ក្នុង​រយៈពេល​៣ត្រីមាស​ឆ្នាំនេះ​បាន​លេចចេញ​សភាពការណ៍​ដែលមាន​ស្ថិរភាព​ជាទូទៅ​និង​លើកកម្ពស់​គុណភាព​ដោយនឹងនរ​ ។ ចាប់តាំងពី​ឆ្នាំនេះ​រៀងមក​ កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់ចុះ​ ការពារនិយម​ខាង​ពាណិជ្ជកម្ម​បាន​បន្ត​កើនឡើង​​​ ប៉ុន្តែ​ពាណិជ្ជកម្ម​បរទេស​របស់ចិន​នៅតែ​រក្សាកំណើន​យ៉ាងខ្លាំងក្លា​ដែរ ។ ​តាមទិន្នន័យ​ថ្មីបំផុត​ដែល​ប្រកាស​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ឱ្យដឹងថា ​ពីខែមករា​ដល់ខែកក្កដា​ឆ្នាំនេះ ​អត្រា​កំណើននៃ​ការនាំចេញ​នាំចូល​របស់ចិន​នៅតែ​ខ្ពស់ជាង​ប្រទេស​អាល្លឺម៉ង់ ​ជប៉ុននិង​កូរ៉េខាងត្បូង​ជាដើម​ ដែល​ឈរនៅឋានៈ​ជាប្រទេស​ពាណិជ្ជកម្ម​ទំនិញ​ទូទាំង​ពិភពលោក​ធំទីមួយ​ដដែល ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស