ក្នុងឱកាសថ្ងៃឈប់សម្រាកដើម្បីអបអរសាទរថ្ងៃបុណ្យជាតិចិនឆ្នាំ២០១៩នេះ ភ្ញៀវទេសចរចិនសរុបជាង ៧ លាននាក់បានធ្វើទេសចរណ៍ទៅបរទេស ។ ទីផ្សារទេសចរណ៍ឆ្លងដែនកាន់តែរីកចម្រើន ហើយភ្ញៀវទេសចរចិនកាន់តែមានវិចារណញ្ញាណក្នុងការជ្រើសរើសគោលដៅទេសចរណ៍ ។ ពោលគឺក្រៅពីប្រទេសជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី បារាំង អ៊ីតាលីនិងរុស្ស៊ីដែលជាគោលដៅប្រពៃណីរបស់ភ្ញៀវទេសចរចិន ចំនួននៃការកត់លើអ៊ីធើណែតនូវគោលដៅទេសចរណ៍នៅប្រទេសឆែក អូទ្រីស ហុងគ្រីស្លូវ៉ាគី ប៉ូឡូញ ក្រូអាត ម៉ាល់តា និងកម្ពុជាក៏បានកើនជាង ១០ %បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៨ ។