ក្នុងអំឡុងបុណ្យជាតិចិន ចំណូលដែលបានមកពីការលក់សំបុត្រភាពយន្តប្រទេសចិនបានបង្កើតឯត្តទគកម្មកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។គិតត្រឹមម៉ោង១៨ថ្ងៃទី៧ខែតុលា ការលក់សំបុត្រភាពយន្តក្នុងអំឡុងបុណ្យជាតិចិនបានលើសពី៤ពាន់៨រយលានយាន់ប្រាក់ចិន ស្មើនឹងមនុស្សចំនួន១២៣លាននាក់ចូលទស្សនា បានបង្កើតឯតទគ្គកម្មថ្មីនៃភាពយន្តប្រទេសចិន។ភាពយន្តចំនួនបីដូចជាខ្ញុំនិងមាតុប្រទេសខ្ញុំ The Captainនិង The Climbersស្ថិតក្នុងលំដាប់ថ្នាក់ពីទី១ដល់ទី៣នៃការលក់សំបុត្រ ដែលទទួលបានការកោតសរសើរយ៉ាងកក់ក្តៅនិងបំផុសអារម្មណ៍ស្នេហាជាតិរបស់អ្នកទស្សនា។
ចាប់ឆ្នាំ២០១៨រៀងមក អ្នកផលិតភាពយន្តចិនបានជាប់រវល់ក្នុងការងារច្នៃប្រឌិតនិងផលិតភាពយន្តដែលបង្ហាញនូវស្មារតីខិតខំតស៊ូរបស់ប្រទេសចិននិងរំលឹកប្រវត្តិសាស្រ្តប្រទេសចិនថ្មីក្នុងរយៈពេល៧០ឆ្នាំ។