លោក U Sein Win Aungជាប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-ចិន ព្រមនិងធ្លាប់ទទួលតំណែងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិនផងដែរ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក លោកបានខិតខំរួមចំណែកក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសមីយ៉ាន់ម៉ានិងចិន ។ ក្នុងឱកាសខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ពេលផ្តល់បទសម្ភាន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកU Sein Win Aungបានលើកឡើងថា សមិទ្ធផលដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានក្នុងរយៈពេល ៧០ ឆ្នាំ គឺអាស្រ័យទៅលើការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុនិយស្តចិន ។ បច្ចុប្បន្ន ប្រទេសចិនបានក្លាយទៅជាប្រទេសខ្លាំងក្លាមួយដែលមានការអភិវឌ្ឍខ្ពស់ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។ បទពិសោធន៍នៃការអភិវឌ្ឍរបស់ប្រទេសចិនគឺមានតម្លៃសម្រាប់ប្រទេសមីយ៉ាន់ម៉ាសិក្សារៀនសូត្រតាម ។
បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ានិងចិនបាននិងកំពុងជំរុញយ៉ាងសកម្មនូវកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” និងរបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន ។ លោកU Sein Win Aungបានកត់សម្គាល់ថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”អាចនាំមកនូវការអភិវឌ្ឍនិងសុខសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាក៏ដូចជាទូទាំងពិភពលោកផងដែរ ៕