កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៦ កែវពង្រីកកម្លាំងវាស់ស្ទង់៥រយម៉ែត្រ Aperture Spherical ត្រូវគេហៅកាត់ថា FASTដែលសាងសង់ឡើងដោយស្ថាប័នជាតិស្តីពីការសង្កេតនិងការសិក្សាតារាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបញ្ចប់ជាស្ថាពរដែលស្ថិតនៅប្រជុំភ្នំក្នុងស្រុកPingtangខេត្តGuizhou។កែវពង្រីកនេះមានមុខកាត់៥រយម៉ែត្រ និងកម្ពស់ខុសគ្នា១៧៣ម៉ែត្រ ផ្ទៃឆ្លុះបញ្ចាំងមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣០កន្លែង។វាត្រូវបានសាងសង់អស់រយៈពេល២២ឆ្នាំហើយត្រូវបានគេឱ្យរហសហសនាមថា ភ្នែកមេឃានៃប្រទេសចិន។
ភ្នែកមេឃានៃប្រទេសចិនជាកែវពង្រីកវិទ្យុដេលមានអង្កត់ផ្ចិតវែងជាងគេនិងប្រតិកម្មរហ័សជាងគេលើពិភពលោក ដោយសារមានលក្ខណៈពិសេសវាអាចចាប់យករូបភាពបានច្បាស់ជាងគេបំផុតដូច្នេះកែវពង្រីកនេះអាចចាប់យកព័ត៌មានអាថ៍កំបាំងនៅក្នុងអវកាស។
ការស្វែងយល់ពីការបង្កើតនិងការវិវឌ្ឍនៃប្រព័ន្ធអវកាសគឺជាក្តីបំណងរបស់តារាវិទូ។បន្ទាប់ពីបញ្ចប់ការសាងសង់រួចរយៈពេល៣ឆ្នាំមក ភ្នែកមេឃានៃប្រទេសចិនបានរកឃើញដួងតារាថ្មីចំនួន៩៣ ហើយគោលដៅស្តីពីការស្វែងរកអរិយធម៌ក្នុងអវកាសនិងវិទ្យាសាស្រ្តផ្សេងក៏ត្រូវសម្រេចបានជាបន្តបន្ទាប់។