បំពង់ដែកថែបគ្មានតំណត្រូវគេហៅថាជាសរសៃឈាមនៃឧស្សាហកម្ម ជាសម្ភារៈដើមដ៏សំខាន់សម្រាប់កិច្ចកសាងខាងឧស្សាហកម្មនិងការការពារជាតិ ។ ពេលសាធារណរដ្ឋប្រជាមានិតចិនទើបបង្កើតឡើង ការប្រើប្រាស់បំពង់ដែកថែបគ្មានតំណត្រូវពឹងលើការនាំចូលពីបរទេស ។ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ១៩៥៣ រោងចក្រផលិតបំពង់ដែកថែបគ្មានតំណក្រុងអានកាំងប្រទេសចិនផលិតបានបំពង់ដែកថែបគ្មានតំណដំបូងបង្អស់របស់ប្រទេសចិន ។
ក្រោយពីនោះ ឧស្សាហកម្មដែកថែបរបស់សាធារណរដ្ឋប្រជាមានិតចិនបានវិវឌ្ឍរីកចម្រើនបែបលោតផ្លោះ ។ ឆ្នាំ ១៩៦៣ ប្រទេសចិនផលិតបានបន្ទះក្តារដែកថែបសម្រាប់សាងសង់ស្ពានដែលមានភាពធន់ជាលើកទីមួយ ។ ឆ្នាំ ១៩៩៦ បរិមាណផលិតដែកថែបរបស់ប្រទេសចិនលើសពី ១០លានតោន ដែលក្លាយទៅជាប្រទេសធំទីមួយក្នុងវិស័យផលិតដែកថែបលើពិភពលោក ។ ឆ្នាំ ២០០៥ ប្រទេសចិនផលិតបានជាលើកទីមួយនូវដែកថែបសម្រាប់សង់ផ្លូវរទេះភ្លើងល្បឿនលឿនដែលមានល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតដែកថែបធំៗរបស់ប្រទេសចិនបានជាប់ក្នុងតារាងក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ លើពិភពលោក។ បច្ចុប្បន្ន ប្រទេសចិនផលិតបានដែកថែបចំនួនជាង ៩ ទ្រីលានតោនក្នុងមួយឆ្នាំ ត្រូវជា ៥០ %នៃបរិមាណផលិតដែកថែបលើពិភពលោក ៕