សុន្ទរកថារបស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងពិធីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ បានទទួលការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងពីសំណាក់ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមចិន ដោយបាននាំគ្នាថ្លែងថា នឹងព្យាយាមធ្វើការងាររបស់ខ្លួនឱ្យបានល្អ ដើម្បីខិតខំតស៊ូសម្រេចសុបិនចិនស្តីពីការស្តារភាពរុងរឿងនិងវិបុលភាពដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។
លោកបណ្ឌិតZhong Nanshan សមាជិកនៃបណ្ឌិត្យសភាស្ថាបត្យកម្មចិន និងជាអ្នកជំនាញល្បីឈ្មោះខាងការព្យាបាលជំងឺផ្លូវដង្ហើមបានថ្លែងថា បំណងប្រាថ្នាធំជាងគេរបស់លោកគឺរំពឹងថា ប្រទេសចិនអាចធ្វើការកែទម្រង់និងបើកចំហជាបន្តទៀត ព្រមនិងបំផុសភាពសកម្មរបស់ប្រជាជនថែមទៀត ។
លោកLi Wanjun ជាកម្មករនៃសហគ្រាសផលិតរទេះភ្លើងល្បឿនលឿនបានថ្លែងថា លោកនឹងបន្តខិតខំផលិតផលិតផលដែលមានគុណភាពកាន់តែខ្ពស់ថែមទៀត ។
លោកShi Yongle ជាបុគ្គលិកការងារខាងអវកាសចិនបានថ្លែងថា ក្នុងនាមជាបុគ្គលិកការងារខាងអវកាស យើងខ្ញុំនឹងប្រកាន់ខ្ជាប់ការអនុវត្តតាមស្មារតីអវកាស រួមចំណែកចំពោះបុព្វហេតុអវកាសរបស់ប្រទេសចិន សំដៅសម្រេចសុបិនដ៏មហិមារបស់ប្រទេសចិន ៕