郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រះអង្គម្ចាស់ក្សត្រី ស៊ីរិនដន នៃប្រទេសថៃដែលជាឯកអគ្គរាជទូតមិត្តភាពថៃ-ចិនដ៏ឆ្នើមផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន

2019-09-30 16:11:04 cri

      ពិធី​បំពាក់​​គ្រឿង​ឥស្សរិយយសថ្នាក់​ជាតិ​របស់​ប្រទេស​ចិន​បាន​ប្រារព្ធឡើង​យ៉ាង​ឱឡារិកនៅ​វិមាន​សភា​ប្រជាជន​នៅក្រុង​ប៉េកាំង​នៅ​​ព្រឹកថ្ងៃទី​ ២៩ ខែ​កញ្ញា​នេះ​ ។ ​លោកស៊ីជីនភីង​ ប្រធាន​​រដ្ឋ​ចិន​បាន​បំពាក់​មេដាយ​មិត្តភាពថ្នាក់​កំពូល​​នៃ​ប្រទេស​ចិនជូន​​​​ឥស្សរជន​អន្តរជាតិ​​ចំនួន ៦ ​រូប​ ក្នុង​នោះ​បូក​រួម​មាន​ទាំង​ព្រះអង្គម្ចាស់ក្សត្រី ស៊ី​រិន​ដន របស់​ប្រទេស​ថៃផង​ដែរ​​ ។ នៅ​ថ្ងៃ​ដដែល ពេល​ផ្តល់បទ​​សម្ភាសន៍ជា​មួយ​​អ្នក​សារព័ត៌មាន​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ព្រះអង្គ​ម្ចាស់​ក្សត្រី ស៊ីរិនដន​​មាន​ព្រះ​​បន្ទូល​ថា ព្រះ​អង្គ​មាន​ព្រះទ័យ​សោមនស្ស​រីករាយណាស់​​ ពិព្រោះ​មេដាយ​នេះ​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​មេត្រីភាព​របស់​ប្រទេស​ចិន​និង​ប្រជាជន​ចិន​ ។

      ពេល​មាន​ព្រះ​​បន្ទូល​អំពី​អត្ថន័យ​ដ៏​មហិមា​នៃ​ការ​បង្កើត​ប្រទេស​ចិន​ថ្មី​និង​សមិទ្ធផល​ដែល​ប្រទេស​ចិន​ទទួល​បាន​ក្នុង​រយៈ​ពេល​៧០​ឆ្នាំកន្លង​​មក ព្រះអង្គម្ចាស់ក្សត្រី ស៊ីរិនដន​​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ ក្នុង​នាម​ជា​ប្រទេស​ខ្លាំង​ខាង​សេដ្ឋកិច្ច ប្រទេស​ចិន​​ដូច​ជា​ចង្កៀង​បង្ហាញ​ផ្លូវ​​ដែល​ជា​និមិត្តរូប​​នៃ​ការ​ធ្វើកំណែ​​ទម្រង់​ ការ​អភិវឌ្ឍ​ ការ​រីក​ចម្រើន​ក្នុង​សង្គម​ និងការ​ធ្វើ​​ទំនើបភាវូបនីយកម្ម ប្រទេស​ចិន​កំពុង​ឈរ​នៅលើ​ឆាក​អន្តរជាតិ​​ប្រកប​ដោយ​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​សម្គាល់​ឃើញ​ថា រយៈ​ពេល​៧០​ឆ្នាំ​កន្លង​ទៅ​នេះ​ជា​សាក្សី​នៃប្រវតិ្តសាស្ត្រ​ដ៏​មហិមា​នៃ​​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ក្លា​របស់​សង្គម​ចិន ៕

图片默认标题_fororder___172.100.100.3_temp_9500020_1_9500020_1_1_0f53dc5d-0647-4c6b-b45b-832a87627418

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស