ម៉ាស៊ីនច្រូតស្រូវឈ្មោះXinjiang 2 ដែលជាកម្មសិទ្ធិបញ្ញារបស់ចិនត្រូវបានផលិតដោយជោគជ័យកាលពីឆ្នាំ១៩៩២ ។ ម៉ាស៊ីនច្រូតស្រូវនេះជាម៉ាស៊ីនច្រូតស្រូវដំបូងបង្អស់ដែលផលិតឡើងដោយប្រទេសចិនថ្មី ។ វាសាកសមនឹងប្រើប្រាស់នៅលើផ្ទៃដីស្រែដែលមានទំហំតូចនៃតំបន់ជនបទរបស់ប្រទេសចិន ។ វាមានសមត្ថភាពខ្ពស់ជាងផលិតផលបរទេសហើយតម្លៃរបស់គឺត្រឹមតែ ១ ភាគ ៥ នៃតម្លៃផលិតផលបរទេសប្រភេទដូចគ្នា ។
កាលពីឆ្នាំ ២០១២ ប្រទេសចិនបានក្លាយជាប្រទេសផលិតគ្រឿងឧបករណ៍បរិក្ខារកសិកម្មធំទីមួយលើពិភពលោក ។ ផលិតភាពនៃម៉ាស៊ីនច្រូតស្រូវជាដើមបាននាំមុខគេលើពិភពលោក ។
ពេលបច្ចុប្បន្ននេះ ផលិតផលម៉ាស៊ីនកសិកម្មចិនកាន់តែទំនើបនិងឆ្លាតវៃ។ ម៉ាស៊ីនច្រូតស្រូវដំណើរការដោយគ្មានមនុស្ស និងម៉ាស៊ីនដាំដុះដោយគ្មានមនុស្សត្រូវបានប្រើប្រាស់ក្នុងកសិដ្ឋានសាកល្បងមួយនៅក្នុងប្រទេសចិនដែលដំណើរការដោយគ្មានកសិករ ។