邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមិទ្ធផលក្នុងរយៈពេល៧០ឆ្នាំ- ប្រព័ន្ធជំនួយខាងវេជ្ជសាស្ត្រនៅជនបទនៃប្រទេសចិន

2019-09-29 17:29:06 cri

图片默认标题_fororder_266175865

 

អំឡុង​រដូវ​រងា​ឆ្នាំ១៩៦៦ ប្រព័ន្ធ​ជំនួយ​ខាង​វេជ្ជសាស្ត្រ​នៅ​ជនបទ​នៃ​ប្រទេស​ចិន​ថ្មី​​ត្រូវបាន​បង្កើត​ឡើង​សាក​ល្បង​នៅ​ភូមិLeyuanស្រុកChangyangទី​ក្រុង​Yichangខេត្តHubeiជា​លើក​ដំបូង។ពីរ​ឆ្នាំ​ក្រោយមក ​ប្រព័ន្ធ​ជំនួយ​ខាង​វេជ្ជសាស្ត្រ​នៅ​ជនបទ​នៅ​ភូមិLeyuanត្រូវ​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយនៅ​ទូទាំង​ប្រទេស​ដោយ​ផ្តល់អត្ថប្រយោជន៍​ដល់​កសិករ​ចិន​ចំនួន​រាប់រយ​លាន​នាក់។

ចាប់​ពី​ឆ្នាំ២០០៣​ ​ប្រទេសចិន​បាន​ចាប់ផ្តើម​សាកល្បង​ប្រព័ន្ធ​ជំនួយ​ខាង​វេជ្ជសាស្ត្រនៅ​ជនបទ​បែបថ្មី។​រហូត​ដល់​ឆ្នាំ​២០១៦​បាន​តភ្ជាប់​ប្រព័ន្ធ​ជំនួយ​ខាង​វេជ្ជសាស្ត្រ​​នៅ​ជនបទ​បែបថ្មី​ជា​មួយ​នឹង​ការធានារ៉ាប់រង​សុខភាព​របស់​និយោជិក​នៅទីក្រុង​ ​ហើយ​ស្តង់ដារ​ឧបត្ថម្ភធន​ដែល​គ្រប​ដណ្តប់​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​និង​ជនបទ​ចំនួន​១៣០០លាន​នាក់​ត្រូវ​បាន​លើក​កម្ពស់​ថែម​មួយ​កម្រិត​ទៀត។តាម​ការ​ប៉ាន់ប្រមាណ​ ​ប្រទេស​ចិន​នឹង​សម្រេចបាន​នូវ​ការ​ធានារ៉ាប់រង​ផ្នែក​វេជ្ជសាស្រ្ត​គ្រប​ដណ្តប់​ជន​ក្រីក្រ​ទាំង​អស់​ ​និង​ការ​ធានា​រ៉ាប់រង​ជំងឺ​ធ្ងន់​ៗ ​ព្រម​ទាំង​សម្រេច​អត្រា​គ្របដណ្តប់​នៃ​ឧបត្ថម្ភធនផ្នែក​វេជ្ជសាស្រ្ត​១០០ភាគរយ។

 

图片默认标题_fororder_595638128

图片默认标题_fororder_1278672093

图片默认标题_fororder_1493694846

图片默认标题_fororder_1757796433

图片默认标题_fororder_1794030274

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស