នាពេលបច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសមួយដែលវិនិយោគលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ធំជាងគេទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយចំនួនអ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍សរុបរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោករយៈពេល ៦ ឆ្នាំជាប់គ្នា។ចំណែកចំនួនសរុបនៃឯកសារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងចំនួនឯកសារដែលត្រូវបានគេយកប្រើប្រាស់ឈរនៅលំដាប់ទី ២ លើពិភពលោក។បរិមាណស្នើសុំប្រកាសនីយបត្រតក្កកម្ម របស់ប្រទេសចិនឈរនៅលំដាប់ទី ១ លើពិភពលោករយៈពេល ៨ ឆ្នាំជាប់ៗគ្នា បានក្លាយជាមហាប្រទេសមួយដែលមានកម្មសិទ្ធិបញ្ញាច្រើនលើពិភពលោក។
ចាប់តាំងពីការបង្កើតប្រទេសចិនថ្មីរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីដោយម្ចាស់ការនិងបង្កើនការការពារកម្មសិទ្ធិបញ្ញាជាបន្តបន្ទាប់។ដោយសារតែកម្លាំងដ៏ខ្លាំងក្លានៃការសិក្សាស្រាវជ្រាវនិងអភវឌ្ឍន៍ផែ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដូច្នេះ បច្ចេកវិទ្យាថ្មី សម្ភារៈថ្មីនិងផលិតផលថ្មីកំពុងកើតមានឥតឈប់ឈរ ធ្វើឱ្យសេដ្ឋកិច្ចចិនអាចបន្តអភិវឌ្ឍក្នុងល្បឿនលឿន៕