នៅដំណាក់កាលដំបូងនៃការបង្កើតប្រទេសចិនថ្មី ប្រជាជនចិនជាង ៨០% សុទ្ធតែជាអ្នកមិនចេះអក្សរ ។ នៅឆ្នាំ ១៩៥២ វិធីសាស្រ្តរៀនចំណាំអក្សរឱ្យបានលឿនត្រូវបានអនុវត្តនិងផ្សព្វផ្សាយនៅទូទាំងប្រទេសចិន ។ បន្ទាប់ពីការធ្វើអក្ខរកម្មជាតិទ្រង់ទ្រាយធំចំនួន ៣ ដង ដល់ចុងទសវត្សរ៍ឆ្នាំ ៥០ ប្រទេសចិនបានលុបបំបាត់អនក្ខរជនជិត ៣០ លាននាក់ដោយជោគជ័យ ។
នៅឆ្នាំ ១៩៥២ ដោយតម្រូវការខាងការកសាងវិស័យឧស្សាហកម្មជាតិ ប្រទេសចិនបានអនុវត្តការកែសម្រួលប្រព័ន្ធសំខាន់ៗនៅតាមសាកលវិទ្យាល័យនានា ។ នៅខែ សីហា ឆ្នាំដដែល ប្រទេសចិនបានរៀបចំការប្រឡងចូលរៀននៅសាកលវិទ្យាល័យជាលើកដំបូងនៅទូទាំងប្រទេសចិន ។ តាំងពីពេលនោះមក ប្រព័ន្ធប្រឡងចូលរៀននៅសាកលវិទ្យាល័យទូទាំងប្រទេសចិនបានជ្រើសរើសធនធានមនុស្សជាបន្តបន្ទាប់សម្រាប់បម្រើកិច្ចកសាងប្រទេសចិនថ្មី ។
នៅឆ្នាំ ២០០១ ប្រទេសចិនបានប្រកាសពីការសម្រេចបានដោយគ្រប់ជ្រុងជ្រោយនូវគោលដៅនៃផ្ស្វពផ្សាយការអប់រំជាកាតព្វកិច្ចរយៈពេល ៩ ឆ្នាំនិងការលុបបំបាត់អនក្ខរជនជាយុវ័វយ ។ នៅឆ្នាំ ២០១៨ សិស្សនិស្សិតដែលកំពុងសិក្សាមានចំនួន ២៧៦ លាននាក់ ។ អត្រាចូលរៀននៅសាលាឧត្តមសិក្សានៃប្រទេសចិនគឺ ៤៨,១% ។ ប្រទេសចិនថ្មីបានទទួលជោគជ័យជាប្រវត្តិសាស្ត្រដែលប្រែក្លាយពីប្រទេសដែលមានអ្នកមិនចេះអក្សរច្រើនជាងគេទៅជាប្រទេសមានអ្នកទទួលការអប់រំច្រើនជាងគេ ។