孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមិទ្ធផលក្នុងរយៈពេល៧០ឆ្នាំ៖នាវាផ្ទុកយន្តហោះ

2019-09-25 09:47:59 cri

图片默认标题_fororder_2043897570

      កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ នាវាផ្ទុកយន្តហោះ​គ្រឿង​ទី ២ របស់ប្រទេសចិន​ដែល​ជា​នាវាផ្ទុកយន្តហោះគ្រឿងទី ១ ដែល​ប្រទេស​ចិន​បាន​ស្រាវជ្រាវនិងផលិត​ដោយ​ខ្លួនឯង​បាន​ដាក់​ឱ្យ​ធ្វើ​នាវាចរណ៍​ដំណើរការ ។ នាវាផ្ទុកយន្តហោះ​នេះ​បាន​ចំណាយ​ពេល​ផលិត​តែ ២៦ ​ខែ ដែល​អាច​ផ្ទុក​យន្តហោះចម្បាំង​ផលិត​នៅ​ចិន​ចំនួន ៣៦ គ្រឿង​​ ។ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​អាច​ផលិត​នាវា​ផ្ទុក​យន្តហោះ​ដោយខ្លួន​ឯង​នៅ​លើ​ពិភពលោក ។

      ចាប់ពី​ការបញ្ចប់​ការសាកល្បង​ធ្វើ​នាវាចរណ៍​តាម​សមុទ្រ​ជា​លើក​ដំបូង​នៅ​ក្រុង​សៀងហៃ​កាលពី​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ មក នាវាផ្ទុកយន្តហោះ​នេះ​បាន​បំពេញ​បេសកកម្ម​សាកល្បង​ចំនួន ៦ លើក​ដោយ​ជោគជ័យ ដែល​បាន​ខិត​ជិត​គោលដៅ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​និង​ប្រកបដោយ​សមត្ថភាព​ប្រយុទ្ធ​និង​សមត្ថភាព​ការពារ ។

      នៅ​ពេល​មុននេះ នាវា​ផ្ទុក​យន្តហោះ​ដំបូង​បង្អល់​របស់​ប្រទេសចិន​ត្រូវ​បាន​កែច្នៃពី​​នាវាដឹកយន្តហោះ​ដែល​ទិញ​ពី​សហភាពសូវៀត​នៅ​ឆ្នាំ ១៩៨០ និង​ប្រគល់​ឱ្យ​កងទ័ព​ជើងទឹក​យក​ទៅ​ប្រើប្រាស់​នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១២ វាត្រូវបាន​ដាក់​ឈ្មោះ​ថា “នាវាផ្ទុកយន្តហោះលាវនីង”នៃ​កងទ័ពជើងទឹក​កងទ័ព​រំដោះ​ប្រជាជន​ចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស