ពេលផ្តល់បទសម្ភាសន៍រួមជាមួយអ្នកយកព័ត៌មានចិនកាលពីថ្ងៃទី ២៣ ខែកញ្ញា លោកArif Alvi ប្រធានាធិបតីប៉ាគីស្ថានបានថ្លែងថា សាធារណរដ្ឋប្រជាមានិតចិនទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅនេះ ។ គំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”របស់មេដឹកនាំចិនបានធ្វើឱ្យប្រទេសប៉ាគីស្ថាននិងបណ្តាប្រទេសតាមបណ្តោយនានាទទួលបានផលប្រយោជន៍ជាច្រើន ។
លោក Arif Alvi បានបញ្ជាក់ថា ប្រទេសចិនបានត្រួសត្រាយផ្លូវសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងបានបង្កើតសមិទ្ធផលដ៏ធំធេងក្នុងវិស័យជាច្រើនក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅនេះ ។ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈការធ្វើកំណែទម្រង់និងបើកទូលាយ ព្រមទាំងបានដើរលើសបស្ចិមប្រទេសទៀតផងតាមរយៈការរៀនសូត្រពីពួកគេ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានជួយប្រទេសផ្សេងទៀតលើពិភពលោកឱ្យមានការអភិវឌ្ឍជាមួយគ្នា ។
ក្នុងឱកាសខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនខិតជិតមកដល់នេះ លោកArif Alviបានប្រសិទ្ធពរជ៏យអស់ពីដូងចិត្តថា ខ្ញុំសូមតំណាងឱ្យរដ្ឋាភិបាលនិងប្រជាជនប៉ាគីស្ថាន សូមជូនពរឱ្យទទួលបានតែភាពសប្បាយរីករាយដល់មិត្តភក្តិចិនរបស់ខ្ញុំក្នុងថ្ងៃបុណ្យជាតិ សូមជូនពរមិត្តភាពចិន-ប៉ាគីស្ថានស្ថិតស្ថេរគង់វង្សជាអមតៈ ។