ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុយើងខ្ញុំនៅរាជធានីភ្នំពេញកាលពីថ្មីៗកន្លងទៅនេះ សម្តេចព្រះរាម នរោត្តម បុប្ឆាទេវី នៃប្រទេសកម្ពុជាបានមានព្រះបន្ទូលថា មិត្តភាពរវាងកម្ពុជានិងចិនមានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកដោយស្មោះអស់ពីដួងចិត្ត ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា ។
សម្តេចព្រះរាម នរោត្តម បុប្ឆាទេវី បានមានព្រះបន្ទូលថា “ ពេលប្រទេសកម្ពុជានិងបិតារបស់ខ្ញុំ គឺព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជួបការលំបាក ប្រទេសចិនមិនដែលបោះបង់ពួកយើងខ្ញុំនោះទេ ។ ដូច្នេះ ព្រះបរមរតនកោដ្ឋតែងតែងមានព្រះរាជបន្ទូលថា “ មានតែប្រទេសចិនតែមួយគត់ គ្មានប្រទេសណាមួយដែលស្រឡាញ់និងគាំទ្រពួកយើងដោយស្មោះអស់ពីដួងចិត្តបែបនេះឡើយ ។ “
ក្នុងឱកាសខួបគម្រប់ ៧០ ឆ្នាំនៃ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រះរាមបានប្រសិទ្ធពរជ័យដ៏ល្អបវរអស់ពីដួងចិត្តជូនប្រទេសចិនសម្រាប់ការអភិវឌ្ឍនាពេលអនាគត ។ ព្រះរាមជឿជាក់ថា ប្រទេសចិនច្បាស់ជានឹងទទួលបាននូវការអភិវឌ្ឍកាន់តែយូរអង្វែងនៅក្រោមការដឹកនាំរបស់លោកស៊ីជីនភីង ប្រធានរដ្ឋចិន ។