ឆ្នាំ ១៩៨៤ នៅក្នុងការប្រកួតកីឡាអូឡាំពិកក្រុងឡូសអេនជឺលេស គណៈប្រតិភូអត្តពលិកចិនបានទៅចូលរួមការប្រកួតកីឡាអូឡាំពិកវិញបន្ទាប់ពីខកខានអស់រយៈពេល ៣២ ឆ្នាំ ។ ក្នុងការប្រកួតកីឡាអូឡាំពិកលើកនេះ លោកXu Haifeng កីឡាករជម្រើសជាតិចិនដណ្តើមបានជើងឯកក្នុងវិញ្ញាសាបាញ់កាំភ្លើងចម្ងាយ ៥០ ម៉ែត្រ បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ប្រទេសចិនដែលមិនធ្លាប់បានមេដាយមាសសោះក្នុងការប្រកួតកីឡាអូឡាំពិក ។
ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងសលត៍លេកឆ្នាំ ២០០២ អ្នកនាងYang Yang ដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសារំអិលទឹកកករយៈចម្ងាយខ្លី ៥០០ ម៉ែត្រ បានបង្កើតឯតទគ្គកម្មរបស់ប្រទេសចិនដែលមានកំណត់ត្រាមេដាយសូន្យក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារត់ផ្លោះរបងចម្ងាយ ១១០ ម៉ែត្រភេទបុរសនៃការប្រកួតកីឡាអូឡាំពិកក្រុងអាថែនឆ្នាំ ២០០៤ លោកLiu Xiang ដណ្តើមបានមេដាយមាសដោយប្រើពេល ១២,៩១ វិនាទី ដែលជាល្បឿនស្មើនឹងឯតទគ្គកម្មពិភពលោក បានកា្លយទៅជាជនស្បែកលឿងរូបទីមួយដែលដណ្តើមបានជើងឯកក្នុងវិញ្ញាសារត់ចម្ងាយខ្លីនៃការប្រកួតកីឡាអូឡាំពិក ។
ក្នុងការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ គណៈប្រតិភូចិនដណ្តើមបានមេដាយមាសចំនួន ៤៨ គ្រឿងដែលបានឈរនៅចំណាត់ថ្នាក់លេខមួយជាលើកទីមួយក្នុងតារាងមេដាយនៃការប្រកួតកីឡាអូឡាំពិក ។ ក្រោយពីវិលចូលការប្រកួតកីឡាអូឡាំពិកវិញ ប្រទេសចិនថ្មីដណ្តើមបានមេដាយមាសសរុប ២២៧ គ្រឿងក្នុងការប្រកួតកីឡាអូឡាំពិក ៕