កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ លោកប្រធានរដ្ឋចិនស៊ីជីនភីង បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានហុងកុង-ជូហៃ-ម៉ាកាវនៅឯក្រុងជូហៃ ខេត្តក្វាងទុង ប្រទេសចិនរហូតដល់បច្ចុប្បន្ននេះ "វិស្វកម្មដ៏អស្ចារ្យ" ដែលបានសាងសង់ឡើងអស់រយៈពេល ១៥ ឆ្នាំនិងមានប្រវែងសរុប ៥៥ គីឡូម៉ែត្រ នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ស្ពានហុងកុង-ជូហៃ-ម៉ាកាវ គឺជាគម្រោងចរាចរណ៍ឆ្លងកាត់សមុទ្រដែលវែងជាងគេនិងលំបាកជាងគេបំផុតលើពិភពលោកដែលរួមសហការសាងសង់ដោយខេត្តក្វាងទុង តំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវជាលើកដំបូង។ស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់បំផុតនៅតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវ។ដូច្នេះ ស្ពានហុងកុង-ជូហៃ-ម៉ាកាវត្រូវបានគេផ្តល់កិត្តិនាមជាភ្នំQomolangma(ភ្នំអេវឺរ៉េស)។នេះជាលើកដំបូងដែលសម្រេចបាននូវការតភ្ជាប់រវាងផ្លូវគោកក្រុងជូហៃទៅកាន់ តំបន់ម៉ាកាវនិងហុងកុង។បន្ទាប់ពីស្ពាននេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ធ្វើឱ្យការធ្វើដំណើរពីតំបន់ហុងកុងទៅក្រុងជូហៃនិងតំបន់ម៉ាកាវត្រូវកាត់បន្ថយរយៈពេលពោលគឺពី ៣ ម៉ោងមកនៅត្រឹមតែ ៤៥ នាទីដែលនឹងជំរុញការអភិវឌ្ឍតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវយ៉ាងឆាប់រហ័ស។យើងអាចជឿជាក់ថា ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ស្ពានហុងកុង-ជូហៃ-ម៉ាកាវ នឹងអំណោយផលដល់ការបង្កើនការច្នៃប្រឌិតថ្មីកាន់តែច្រើនក្នុងតំបន់នេះ ជំរុញឱ្យសេដ្ឋកិច្ចចិនវិវឌ្ឍន៍ទៅមុខដោយមានគុណភាពខ្ពស់ នាំមកនូវជីវភាពល្អបវរដល់ប្រជាជនជាមួយនឹងសមិទ្ធផលប្រកបដោយភាពច្នៃប្រឌិតថ្មីថែមទៀត៕