កាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ១៩៨៤ ក្រុមបេសកកម្មអង់តាក់ទិកលើកដំបូងក្នុងប្រវត្តិសាស្ត្រចិនបានចាកចេញពីក្រុងសៀងហៃទៅប៉ូលខាងត្បូង ។ ៤០ថ្ងៃក្រោយមក នៅថ្ងៃទី៣០ ខែធ្នូ ១៩៨៤ ក្រុមបេសកកម្មអង់តាក់ទិកនេះបានឡើងទៅដល់កោះ King George អង់តាក់ទិកដោយសុវត្តិភាព ។
នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ១៩៨៥ ស្ថានីយស្រាវជ្រាវអង់តាក់ទិកដំបូងរបស់ប្រទេសចិនឈ្មោះថា ស្ថានីយមហាកំពែងត្រូវបានបង្កើតឡើង ។ នេះបានបំពេញបន្ថែមនូវចន្លោះក្នុងវិស័យវិទ្យាសាស្ត្ររបស់ប្រទេសចិន ។ ចាប់ពីពេលនោះមក ទ្វីបអង់តាក់ទិកក៏មានប្រជាជនចិនរស់នៅទីនោះ ។
ក្នុងរយៈពេល៣០ឆ្នាំកន្លងមក ប្រទេសចិនបានសាងសង់ស្ថានីយ Zhongshan ស្ថានីយ Kunlun និងស្ថានីយ Taishan ជាបន្តបន្ទាប់ ហើយទទួលបានសមិទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនដែលត្រូវបានទទួលស្គាល់នៅជុំវិញទូទាំងពិភពលោក ។