កាលពីឆ្នាំ ១៩៥៦ កន្លងមក កសិដ្ឋានព្រៃឈើ Ding hushan ក្រុង Zhaoqing នៃខេត្តក្វាងទុងត្រូវបានរដ្ឋាភិបាលគ្រោងទុកធ្វើជាតំបន់អភិរក្សធម្មជាតិ។នេះជាតំបន់អភិរក្សធម្មជាតិដំបូងគេដែលបានបង្កើតឡើងដោយប្រទេសចិនថ្មី។តំបន់អភិរក្សធម្មជាតិ Ding hushan មានផ្ទៃដីសរុប ១,១៥៥ ហិកតានិងមានអត្រាគម្របព្រៃឈើគ្របដណ្តប់ ៩៨ ភាគរយ។កាលពីឆ្នាំ ១៩៧៩ កន្លមក តំបន់អភិរក្សធម្មជាតិ Ding hushan បានចូលរួមក្នុងគម្រោងផែនការ"មនុស្សជាតិនិងសត្វព្រៃ"នៃអង្គការយូណេស្កូ។រហូតមកដល់ពេលបច្ចុប្បន្ននេះ តំបន់អភិរក្សធម្មជាតិគ្រប់ប្រភេទរបស់ប្រទេសចិនបានឈានដល់ចំនួន ២.៧៥០ កន្លែងដែលស្មើនឹង ១៥ ភាគរយនៃទំហំដីគោកប្រទេសចិន ហើយបង្កើតបានជាប្រព័ន្ធតំបន់អភិរក្សធម្មជាតិដែលគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីទាំងអស់៕