孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អំពីតំបន់សេដ្ឋកិច្ចពិសេស

2019-09-09 14:51:59 cri

图片默认标题_fororder_472591544

    កាល​ពី​ឆ្នាំ១៩៨០​រដ្ឋាភិបាលចិន​បាន​សម្រេច​ចិត្ត​បង្កើត​​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទី​ក្រុង​Shenzhen​ទីក្រុងZhuhai​ទី​ក្រុង​Shantouនិង​ទីក្រុង​Xiamenជា​ដើម​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​រយៈ​ការ​កាត់បន្ថយ​ពន្ធគយ​ការ​ប្រើប្រាស់​ទុន​បរទេស​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ការ​នាំចូលបច្ចេកទេស​បរិក្ខារនិង​បទពិសោធន៍គ្រប់គ្រង​ជា​ដើម។

    ចាប់តាំងពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី​១​ត្រូវ​បាន​បង្កើត​ឡើង​​ទី​ក្រុង​ ​Shenzhen ​ចាប់​ផ្តើម​ដំណើរការ​លក់​ដេញថ្លៃ​ដីធ្លី​ជា​លើក​ទី​១​ហើយ​ក៏​បាន​បង្កើត​សហគ្រាស​ចូល​ហ៊ុន​គ្នា​ទី​មួយ​ផងដែរ។​រហូត​ដល់​ឆ្នាំ​១៩៨៤​គោល​នយោបាយ​កំណែទម្រង់​និង​បើក​ទូលាយ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​អនុវត្ត​ថែម​ទៀត​នៅ​ទី​ក្រុង​កំពង់ផែ​ចំនួន​១៤​ទៀត​ដូច​ជា​ទី​ក្រុង​Dalianនិង​ទីក្រុង Qinhuangdaoជា​ដើម។

图片默认标题_fororder_1325792451

    ៣៩ឆ្នាំ​កន្លង​ទៅ​នេះ ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ប្រទេស​ចិន​ត្រូវ​បាន​ពង្រីក​និង​ផ្លាស់ប្តូរ​ឥតឈប់ឈរ​ជំហាន​ធ្វើ​កំណែទម្រង់​និង​បើក​ទូលាយ​នៃ​ប្រទេស​ចិន​កាន់តែ​មាន​ភាព​មុតមាំ​និង​ខ្លាំងក្លា។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស