អ្នកកាសែតបានដំណឹងពីមជ្ឈមណ្ឌលព័ត៌មាននៃសកម្មភាពអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា៖ កាលពីម៉ោង ២៣ យប់កាលពីថ្ងៃទី ៧ ខែកញ្ញាដល់ព្រឹកព្រលឹមថ្ងៃទី ៨ ខែកញ្ញាតាមម៉ោងប៉េកាំង នៅទីលាន ធាន អាន មិន ( Tian an`men )នៃរដ្ឋធានីប៉េកាំងបានបើកធ្វើការហាត់សមរួមគ្នាជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍អបអរសាទរ ដោយមានមនុស្សចំនួនប្រហែល ៩ ម៉ឺននាក់បានចូលរួមការហាត់សមនិងការងារធានានៅនឹងកន្លែង។
តាមការឧទ្ទេសនាមបានឱ្យដឹងថា ការហាត់សមរួមគ្នាជាលើកដំបូងមានសកម្មភាពចំនួន ៦ ដូចជា មហាមិទីញអបអរសាទរ ការត្រួតពល ការដង្ហែក្បួនព្យុហយាត្រា និងសកម្មភាពអបអរសាទរសម្តែងសិល្បៈជាដើម៕