翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដីរបស់ប្រទេសចិន

2019-09-04 17:52:29 cri

图片默认标题_fororder_648004705

       ក្រុមការងារ​​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​រញ្ជួយដីរបស់​ប្រទេស​ចិន​ គឺ​ជា​ក្រុម​ជួយ​សង្គ្រោះ​អន្តរជាតិ​ចិនដែល​ត្រូវ​​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ជា​លើកដំបូង​នៅ​​​ឆ្នាំ​២០០១ ។

  ​     អំឡុង​ប្រទេស​អាល់ហ្សេរី​បានកើត​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦.៩ រិច្ឆទ័រ​កាលពី​ថ្ងៃទី​ ២២ ខែ​ឧសភា​ ឆ្នាំ​២០០៣  ក្រុម​ការងារ​ជួយ​សង្គ្រោះ​អន្តរជាតិ​ចិន​បាន​ចាត់បញ្ជូន​ក្រុម​​ការ​ងារ​ជួយសង្គ្រោះចំនួន​​​ ៣០ ​នាក់​ទៅប្រទេស​នោះ​​​ជាលើក​ដំបូង ដោយ​ជាលទ្ធផល​​បាន​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​​អាល់ហ្សេរី​ដោយ​ជោគ​ជ័យ​ ។

图片默认标题_fororder_1346374466

​​      ក្នុងរយៈពេល ១៨ ឆ្នាំ​កន្លងទៅនេះ​ ក្រុមការងារ​ជួយសង្គ្រោះ​អន្តរជាតិ​ចិន​បានចេញ​​ទៅ​បំពេញ​ភារកិច្ច​នៅលើ​ផ្ទៃឆាក​អន្តរជាតិ​​ចំនួន​ជាង​ ២០ លើក​ ដោយ​បា​ន​ជួយ​សង្គ្រោះ​មនុស្សចំនួន​​​  ៦៤ នាក់​ និង​ព្យាបាល​អ្នក​រងរបួស​រាប់​ម៉ឺន​នាក់​ ។

图片默认标题_fororder_946823233

     បន្ទាប់ពីការ​ពិនិត្យ​និង​វាយតម្លៃពីស្ថាប័ន​មាន​ពាក់ព័ន្ធ​នៃ​​អង្គការសហប្រជាជាតិកាលពី​ឆ្នាំ​២០០៩  ក្រុម​ការងារ​ជួយ​សង្គ្រោះ​អន្តរជាតិចិនជា​ក្រុម​ការងារជួយសង្គ្រោះ​អន្តរជាតិក្នុង​ករណី​គ្រោះរញ្ជួយដី​ធ្ងន់ធ្ងរ​​ទី​១២លើ​ពិភពលោក និង​ជា​ក្រុម​ការងារជួយ​សង្គ្រោះ​ដែល​ខ្លាំង​ពូកែនៅ​​លើ​ពិភពលោក ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស