ដើម្បីអបអរសាទរខួបទី ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិននឹងរៀបចំធ្វើពិធីតាំងពិព័រណ៍បង្ហាញនូវសមិទ្ធផលទ្រង់ទ្រាយធំមួយនៅក្រុងប៉េកាំងនៅខែកញ្ញាខាងមុខនេះ ក្នុងន័យបង្ហាញពីសមិទ្ធផល”លេខទីមួយ”ចំនួន ១៥០ ដែលប្រទេសចិនទទួលបានក្នុងវិស័យមានពាក់ព័ន្ធនានាចាប់ពីឆ្នាំ ១៩៤៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។
តាមការបកស្រាយបានឱ្យដឹងថា ពិព័រណ៍នេះនឹងរៀបចំធ្វើឡើងក្រោមប្រធានបទស្តីពី “ ត្រួសត្រាយនិងអភិវឌ្ឍមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសចិន បង្កើតប្រទេសទំនើបកម្មសង្គមនិយម “ ហើយនឹងបង្ហាញពីសមិទ្ធផលនៃផែនការអភិវឌ្ឍន៍ជាតិចិនរយៈពេល ៥ ឆ្នាំ ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់ប្រជាជនចិនក្នុងរយៈពេល ៧០ ឆ្នាំនិងជញ្ជាំងគំរូវីរបុរសជាដើម ។