កាលពីថ្ងៃទី២៦ខែសីហា ប្រទេសចិនបានប្រកាសថានឹងបង្កើតនូវតំបន់សាកល្បងពាណិជ្ជកម្មសេរីថ្មីចំនួន៦បន្ថែមទៀតនៅក្នុងខេត្តShandongខេត្តJiangsuភូមិភាគGuangxiខេត្តHebeiខេត្តYunnanនិងខេត្តHeilongjiangដែលបានបង្ហាញថា ប្រទេសចិននឹងបង្កើនការបើកទូលាយថែមមួយកម្រិតទៀត។
តាមគម្រោងនេះឃើញថា ភូមិភាគGuangxiនឹងកសាងច្រកអន្តរជាតិថ្មីផ្នែកពាណិជ្ជកម្មដីគោកនិងសមុទ្រសម្រាប់អាស៊ាន។ខេត្តYunnanនឹងបង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឆ្លងដែនសម្រាប់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។
ក្រៅពីនេះ ខេត្តShandongនឹងស្វែងរកវិធានការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិនជប៉ុននិងកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចសមុទ្រ។ខេត្តJiangsuនឹងបង្កើនបច្ចេកវិទ្យាតភ្ជាប់ជាមួយអាជីវកម្ម។ខេត្តHebeiនឹងគាំទ្រការអភិវឌ្ឍឧស្សាហកម្មសុខភាពនិងជីវិតជាដើម។
នាពេលបច្ចុប្បន្ននេះ តំបន់សាកល្បងពាណិជ្ជកម្មសេរីចិនបានឡើងដល់១៨ហើយ។