កាលពីថ្ងៃទី១១ខែសីហា វេទិកាកំពូលស្តីពីការកសាង“ខ្សែក្រវាត់និងផ្លូវ”និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវរបស់ពាណិជ្ជករឆាវចូវអន្តរជាតិបានធ្វើឡើងនៅតំបន់ហុងកុង ។ វេទិកានេះបានអញ្ជើញតំណាងសមាគមពាណិជ្ជករនិងមជ្ឈដ្ឋានពាណិជ្ជកម្មតំបន់ឆាវចូវនិងសានថូវប្រហែលជាង៣០០នាក់ដែលមកពីប្រទេសនិងតំបន់ចំនួន៣០ ។ ពាណិជ្ជករឆាវចូវអន្តរជាតិដែលចូលរួមវេទិកាបានរំពឹងទុកថា នឹងចូលរួមនិងជំរុញការកសាង“ខ្សែក្រវាត់និងផ្លូវ”និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីបង្កើតឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។
លោក Chen Younan ប្រធានប្រតិបត្តិនៃសមាគមឆាវចូវអន្តរជាតិបានថ្លែងថា ទន្ទឹមនឹងការកសាង“ខ្សែក្រវាត់និងផ្លូវ”និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវត្រូវជំរុញឱ្យកាន់តែស៊ីជម្រៅ និងចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយភាគីនានានិងមជ្ឈដ្ឋាននានា ។ លោកជឿជាក់ថា អង្គការកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់ពាណិជ្ជករឆាវចូវអន្តរជាតិអាចដើរតួនាទីជាវេទិកាដ៏ល្អ និងជួយសហគ្រិនកាន់តែច្រើនឱ្យទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀត ព្រមទាំងបន្ថែមកម្លាំងរស់រវើកសម្រាប់វិបុលភាពនិងការអភិវឌ្ឍនៃសង្គមនិងមាតុប្រទេសផងដែរ ។