ពេលកន្លងទៅថ្មីៗនេះ អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិត្រួតពិនិត្យនិងគ្រប់គ្រងទីផ្សារនៃប្រទេសចិនឱ្យដឹងថា នៅឆមាសទី១នៃឆ្នាំ២០១៩ គិតជាមធ្យមជារៀងរាល់ថ្ងៃមានសហគ្រាសថ្មីចំនួន១.៩៤ម៉ឺនសហគ្រាសបានបង្កើតឡើងនៅក្នុងប្រទេសចិនដែលបានកើនឡើង៧.១%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ។
តាមការធ្វើបទបង្ហាញឱ្យដឹងថា នៅឆមាសទី១នៃឆ្នាំ២០១៩នេះ ប្រទេសចិនសម្រេចបាននូវគោលដៅស្តីពីការបង្រួញពេលវេលាសម្រាប់បើកសហគ្រាសឱ្យមកនៅត្រឹម៨.៥ថ្ងៃ ក្នុងពេលជាមួយគ្នានេះ ច្បាប់ស្នើសុំលុបឈ្មោះសហគ្រាសក៏ត្រូវបានកែលម្អឥតឈប់ឈរផងដែរ ពោលគឺនៅទូទាំងប្រទេសចិនមានសហគ្រាសចំនួន៧១.៧៩ម៉ឺនសហគ្រាសបានដកចេញពីទីផ្សារតាមរយៈរបៀបវារៈលុបឈ្មោះសហគ្រាសប្រកបដោយភាពងាយស្រួល។ តាំងពីចូលឆ្នាំ២០១៩នេះមក ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងទីផ្សារទូទាំងប្រទេសចិនខំប្រឹងបង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងចំពោះទីផ្សារ កំណែទម្រង់នៃរបបអនុញ្ញាតឱ្យចូលទីផ្សារទទួលបានសមិទ្ធផលថ្មី សមត្ថភាពអនុវត្តច្បាប់ត្រូវបង្កើនឡើងជាបន្តបន្ទាប់ ការត្រួតពិនិត្យនិងគ្រប់គ្រងចំពោះសុវត្ថិភាពទីផ្សារត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ប្រការទាំងនេះបានបង្កបង្កើតជាបរិយាកាសទីផ្សារដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ៕