翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនចុះផ្សាយអត្ថបទនៅលើប្រព័ន្ធសារព័ត៌មានកៀហ្ស៊ីស៊ីស្ថាន

2019-06-11 16:31:25 cri

     ​​ថ្ងៃទី ១១ ខែមិថុនា មុន​ពេល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅសាធារណរដ្ឋ​​កៀហ្ស៊ីស៊ីស្ថាន និង​ចូលរួម​កិច្ចប្រជុំ​​​ក្រុមប្រឹក្សានៃ​ថ្នាក់​ដឹក​នាំរដ្ឋ​​សមាជិកនៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​លើក​ទី ១៩ លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​ចុះ​ផ្សាយ​អត្ថបទ​​ដែល​មាន​ចំណង​ជើង​ថា «ជូនពរ​ឱ្យ​ដើម​ឈើ​មិត្តភាព​រវាង​ប្រទេសចិន​និង​កៀហ្ស៊ីស៊ីស្ថាន​បែក​មែក​​ត្រសុំ​ត្រសាយ»នៅ​លើ​ទំព័រ​​កាសែត​the Slovo កៀហ្ស៊ីស៊ីស្ថាន​ និង​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​Kabar កៀហ្ស៊ីស៊ីស្ថាន​ ។

    អត្ថបទ​មួយនេះ​បាន​គូស​បញ្ជាក់​ថា ប្រជាជន​នៃ​ប្រទេសទាំង​ពីរ​ចិន​និង​កៀហ្ស៊ីស៊ីស្ថាន​រស់នៅ​ជា​អ្នក​ជិត​ខាង​ មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិសាស្រ្ត​យូរ​អង្វែង​ ។ ​តាំង​ពី​បាន​បង្កើត​ចំណង​​ការទូត​មក​ ទំនាក់ទំនង​រវាង​ប្រទេស​ចិននិង​កៀហ្ស៊ីស៊ីស្ថាន​បាន​ពុះពារ​គ្រប់​ឧបសគ្គដែល​កើត​មាន​​ក្នុង​​បម្រែ​បម្រួល​នៃ​ស្ថានការណ៍​អន្តរជាតិ បាន​ក្លាយ​ទៅជា​គំរូ​​ក្នុង​សហគមន៍​អន្តរជាតិស្តីពី​​ទំនាក់ទំនង​បែប​ថ្មី​​រវាង​ប្រទេស​និង​ប្រទេសដោយ​ឈរ​លើ​ការ​​គោរព​គ្នា​ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដោយ​សមភាព ​​ផ្តល់ផលប្រយោជន៍​ដល់​គ្នា​ និង​ការ​ឈ្នះ​-​ឈ្នះ ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស