ក្នុងឱកាសខួប ៥ ឆ្នាំនៃសុន្ទរកថាដ៏សំខាន់របស់លោកស៊ីជីនីង ប្រធានរដ្ឋចិនអំពី“ការផ្លាស់ប្តូរចំនួន ៣ ក្នុងការកសាងម៉ាកប្រទេសចិន សម្ព័ន្ធ”យុទ្ធសាស្ត្រស្តីពីធ្វើឲ្យប្រទេសមានភាពខ្លាំងដោយផ្អែកលើម៉ាកនៃប្រទេសចិនត្រូវបានបង្កើតឡើងនៅក្រុងប៉េកាំងនៅថ្ងៃទី ១០ ខែឧសភា ។
សម្ព័ន្ធយុទ្ធសាស្ត្រស្តីពីធ្វើឲ្យប្រទេសមានភាពខ្លាំងដោយផ្អែកលើម៉ាកនៃប្រទេសចិនបានផ្តួចផ្តើមឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលគ្របដណ្ដប់ក្រសួងនិងគណៈកម្មាធិការមជ្ឈិម រដ្ឋបាលតំបន់ សហគ្រាសនិងគ្រឹះស្ថានឧត្តមសិក្សាជាដើម សរុបស្ថាប័នជាសមាជិកដំណាក់កាលទី ១ មានចំនួន ១២០០ ។ ស្ថាប័នជាសមាជិកបានចេញផ្សាយសេចក្តីផ្តួចផ្តើមរួមថា នឹងរួមគ្នាជំរុញយុទ្ធសាស្ត្រស្តីពីធ្វើឲ្យប្រទេសមានភាពខ្លាំងដោយផ្អែកលើម៉ាក ខិតខំបំពេញសេចក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរ ។
លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ការបង្កើនម៉ាកប្រទេសចិន បង្កើនឥទ្ធិពលលើផ្ទៃអន្តរជាតិ និងបង្កើតមតិខ្លាំងក្នុងការផ្សព្វផ្សាយម៉ាកប្រទេសចិន គឺជាភារកិច្ចរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងការជំរុញការផ្លាស់ប្តូរចំនួន ៣ ក្នុងការកសាងម៉ាកប្រទេសចិន ៕