ថ្ងៃទី ៩ ខែឧសភា មន្រ្តីនៃនាយកដ្ឋានពិព័រណ៍នាំចូលអន្តរជាតិប្រទេសចិនបានថ្លែងថា ការងារទាក់ទាញសហគ្រាសឲ្យមកចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ ជិតបញ្ចប់ហើយ ។ តាមការប៉ាន់ប្រមាណ ចំនួនសហគ្រាសនឹងច្រើនជាងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ១ ។
តាមដំណឹងឲ្យដឹងថា ទំហំនៃផ្ទៃក្រឡាសម្រាប់ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ នឹងមានរហូតដល់ ៣៣ ម៉ឺនម៉ែត្រក្រឡា ដោយនឹងបន្ថែមប្រភេទនៃទំនិញសម្រាប់ការតាំងពិព័រណ៍ថ្មីៗដូចជាទំនិញប្រើប្រាស់ទំនើបៗ និងAR/VRជាដើម ។ ក្នុងចំណោមសហគ្រាសដែលបានចុះហត្ថលេខា មានសហគ្រាសខ្លាំងជាងគេចំនួន ៥០០ លើពិភពលោកនិងសហគ្រាសជួរមុខលើសពី ២៥០ សហគ្រាស ធ្វើឲ្យពិព័រណ៍លើកនេះធំជាងពិព័រណ៍លើកទី ១ ។
លោកWang Bingnan អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិជាវេទិកាជាសកល ដែលបានធ្វើឲ្យបណ្តាប្រទេសលើលោកចូលរួមនៅក្នុងដំណើរការនៃកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ៕