លោក Tan Kok Wai បេសកជនពិសេសម៉ាឡេស៊ីប្រចាំនៅប្រទេសចិនបានថែ្លងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធសារព័ត៌មានថា ប្រទេសម៉ាឡេស៊ីជឿជាក់ថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"អាចនឹងជំរុញការអភិវឌ្ឍនៃបណ្តាប្រទេសនានាដែលចូលរួមដោយឈរលើមូលដ្ឋានស្មើភាពគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ជាមួយគ្នានេះ លោកបានបន្ថែមថា បណ្តាប្រទេសនានាដែលចូលរួម ក៏ទទួលបានការអភិវឌ្ឍនិងការរីកចម្រើនផែ្នកសេដ្ឋកិច្ចកាន់តែច្រើនព្រមទាំងសម្រេចបាននូវការចែករំលែករួមគ្នានិងឈ្នះ-ឈ្នះទៀតផង។ប្រទេសម៉ាឡេស៊ីនឹងបន្តគាំទ្រនិងចូលរួមនៅក្នុងការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"។
លោក Tan Kok Wai បានថែ្លងថា ប្រទេសម៉ាឡេស៊ីនិងប្រទេសចិនយល់ស្របគ្នាថា មានតែពហុភាគីនិយមនិងសេរីភាពផែ្នកពាណិជ្ជកម្មទេដែលអាចនឹងសម្រេចបាននូវការប្រកួតប្រជែងដោយយុត្តិធម៌និងកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះក្រោមបរិបទនៃសកលភាវូបនីយកម្ម៕