ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៅក្រុងប៉ារីសស្របពេលកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីនឹងបើកធ្វើនាពេលឆាប់ៗខាងមុខនេះ លោក Jing Feng ប្រធានផ្នែកអាស៊ីនិងប៉ាស៊ីហ្វិកនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្គូបានថ្លែងថា ការស្នើសុំចុះឈ្មោះចូលក្នុងបញ្ជីបេតិកភណ្ឌ អាចជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាក្នុងរង្វង់អរិយធម៌អាស៊ីនិងអឺរ៉ុប និងបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងបណ្តាប្រទេសអាស៊ីនានា ។
លោកJing Feng បានថ្លែងថា តំបន់អាស៊ីជាប្រភពធនធាននៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ក្នុងនោះមានដូចជាមហាកំពែងនៃប្រទេសចិននិងប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាជាដើម ។ បេតិកភណ្ឌពិភពលោកនៅអាស៊ីដែលមានសព្វថ្ងៃនេះបានបង្ហាញឲ្យឃើញថា អរិយធម៌អាស៊ីបានជំរុញដល់ការរីកចម្រើននៃអរិយធម៌នៃពិភពលោក ។
លោកបានបញ្ជាក់ថា ប្រទេសចិនខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីសម្រេចបាននូវការអភិវឌ្ឍជានិរន្តរភាពតាមរយៈការការពារបេតិកភណ្ឌពិភពលោកក្នុងស្រុកចាប់តាំងពីចូលរួម « អនុសញ្ញានៃបេតិកភណ្ឌពិភពលោក»កាលពីឆ្នាំ ១៩៨៥ កន្លងទៅនេះ ។ អង្គការយូណេស្គូគាំទ្រយ៉ាងសកម្មព្រមទាំងចូលរួមកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី ។