李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពនៃទិវាភាសាចិននៃអង្គការសហប្រជាជាតិប្រារព្ធឡើងនៅក្រុងវីយែន ប្រទេសអូទ្រីស

2019-05-08 15:13:41 cri

    ដើម្បី​អបអរសាទរ​ខួបទី​ ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​  ​សកម្មភាព​នៃ​ទិវា​ភាសាចិន​នៃអង្គការ​សហប្រជាជាតិ​ក្រោម​ប្រធានបទ​ស្តីពី​“ប្រទេស​ចិន​ដ៏​ស្រស់​ស្អាត​ ពួតដៃជាមួយ​ពិភពលោក​ ”​បាន​ប្រារព្ធឡើងនៅ​​ក្រុង​វីយែន​ ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី​ ៦​ ​ដល់​ ថ្ងៃ​ទី​៨ ខែ​ឧសភា​ ។

សកម្មភាព​នេះធ្វើ​ឡើង​​ក្នុង​គោល​បំណង​បង្ហាញពី​ឆន្ទៈរបស់​ចិន​ក្នុងការ​រួម​សហកា​រជាមួយ​បណ្តាប្រទេស​នានាដើម្បីជំរុញ​សន្តិភាព​និង​ស្ថិរភាព​លើពិភពលោក​ ។ ក្នុង​នោះ​បាន​រៀបចំ​ធ្វើសកម្មភាព​មួយ​ចំនួន​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រជាជាតិចិន​ ដូចជា​ពិព័រណ៍​បេតិកភណ្ឌ​អរូបី  ការ​សម្តែង​ល្ខោន​និង​តន្ត្រី​បុរាណ​ជាដើម ។

       ភាសាចិន​ជា​ភាសា​ផ្លូវការ​មួយ​ក្នុង​ចំណោ​ម​ភាសា​ផ្លូវការ​ចំនួន​ ៦​នៃ​អង្គការសហប្រជាជាតិ​ ។​ សូមបញ្ជាក់​ថា​ ផ្នែក​ផ្សព្វផ្សាយ​អន្តរជាតិ​នៃអង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ចាប់​ដំណើរការ​នូវ​ទិវា​ភាសា​នៃអង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​ ២០១០ ដើម្បី​រំលឹក​រាល់ភាសា​ការងារ​នីមួយៗ​នៃ​អង្គការ​សហប្រជាជាតិ​ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស