郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

2019-04-29 11:25:54 cri

      ថ្ងៃទី ២៨ ខែ​មេសា លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​សម្តេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​សណ្ឋាគារ​រដ្ឋ​ Diaoyutai នៃ​ក្រុង​ប៉េកាំង ។

      ក្នុង​កិច្ច​ជំនួប លោក លីខឺឈាង បាន​លើក​ឡើង​ថា ចំណង​មិត្តភាព​រវាង​ចិន​និង​កម្ពុជា​មាន​ភាព​ស៊ី​ជម្រៅ​ ។ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ប្រកប​ដោយ​​មេត្រីភាព​របស់​ប្រទេស​កម្ពុជា ប្រទេស​ចិន​រីក​រាយ​រួម​ជា​មួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​នយោបាយ​រវាង​គ្នា​និង​គ្នាឲ្យ​​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​លើ​គ្រប់​វិស័យ​ រួម​គ្នា​កសាង​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ចាប់​ដៃ​គ្នា​ដើម្បី​បង្កើត​សហគមន៍​រួម​វាសនា​ប្រកប​ដោយ​អត្ថន័យ​ជា​​យុទ្ធសាស្ត្រ ក៏​ដូច​ជា​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគីឲ្យ​វិវឌ្ឍ​​រីក​ចម្រើន​ទៅ​កាន់​កម្រិត​កាន់​តែ​ខ្ពស់ ។ ដោយ​ឡែក ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា ដោយ​បាន​គាំទ្រ​ប្រទេស​កម្ពុជាក្នុង​ការ​​លើក​កម្ពស់​សមត្ថភាពអភិវឌ្ឍន៍​​របស់​ខ្លួន និង​សម្រេច​ការ​អភិវឌ្ឍ​បែប​ពិពិធកម្ម ។ ប្រទេស​ចិនបាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​​សហគ្រាស​ចិន​ទៅ​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​​ពង្រីក​ការ​នាំ​ចូល​កសិផល​មាន​គុណភាពខ្ពស់​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។

      ជា​ការ​ឆ្លើយ​តប សម្តេច​ ហ៊ុន​ សែន​បាន​សម្តែង​ការ​សាទរ​​ចំពោះ​ប្រទេស​ចិន​ដែល​បាន​រៀបចំ​ធ្វើ​វេទិកា​កំពូល​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​លើក​ទី​ពីរប្រកប​ដោយ​ភាព​ជោគជ័យ​ ហើយ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេលជា​​យូរកន្លង​មក​ ។ ប្រទេស​កម្ពុជា​រីក​រាយ​ជំរុញ​ឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ​របស់ខ្លួនតភ្ជាប់​ជា​មួយ​គំនិត​ផ្តួច​ផ្តើម​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ហើយ​ក៏​ស្វាគមន៍​សហគ្រាស​ចិន​កាន់​តែ​ច្រើន​ទៅ​​បណ្តាក់​ទុន​និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ដើម្បី​រួម​គ្នា​កសាង​សហគមន៍​រួម​វាសនា​រវាង​កម្ពុជា​និង​ចិន ៕

图片默认标题_fororder_3d455b52f9794e93bf81f8d515bd6ab6

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស