魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

2019-04-26 12:17:24 cri

图片默认标题_fororder_马哈蒂尔

    លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Mahathir ​Mohamad ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​វិមានប្រជាជនចិន​កាលពី​ថ្ងៃទី​ ២៥ ​ខែមេសា។​

    ថ្លែងក្នុង​កិច្ចជំនួប ​លោក ​ស៊ីជីនភីង ​បានចង្អុលបង្ហាញថា ​ប្រទេសចិន​និង​ម៉ាឡេស៊ី​គួរតែ​យក​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ជាឱកាស​ដើម្បី​បង្កើត​នូវ​អនាគត​ដ៏​ល្អបរវ​សម្រាប់​ទំនាក់ទំនង​រវាង​ចិន​និង​ម៉ាឡេស៊ី។​ការរួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​អាច​ជំរុញ​ការបើកទូលាយ​ដោយ​គ្រប់ជ្រុងជ្រោយ​នៃ​ប្រទេសចិន​ដែល​នាំមក​នូវ​ឱកាស​កាន់តែច្រើន​សម្រាប់​បណ្តាប្រទេស​នានា​លើ​ពិភព​លោក ​ជាពិសេស​ គឺ​ប្រទេស​នៅ​ជុំវិញ។​ប្រទេសចិន​និង​ម៉ាឡេស៊ី​គួរតែ​បង្កើន​គម្រោង​ផែន​ការ ​ពង្រីក​វេទិកា​កិច្ចសហ​ប្រតិបត្តិការ ​ក៏ដូចជា​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដែលមាន​គុណភាព​ខ្ពស់​និង​ជំរុញ​ការ​តភ្ជាប់​និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ​និង​តំបន់។​

    ជាការ​ឆ្លើយតប ​លោក ​Mahathir ​Mohamad ​បានថែ្លងថា ​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​គឺជា​គំនិតផ្តួចផ្តើម​ដ៏​អស្ចារ្យមួយ ​វា​មិនត្រឹមតែ​អាច​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​និង​បញ្ហាដឹកជញ្ជូន​ដែល​រារាំង​ដល់​ការអភិវឌ្ឍ​នៃ​បណ្តាប្រទេស​នានា​ប៉ុណ្ណោះទេ ​ថែមទាំង​អាច​ដោះស្រាយ​អតុល្យភាព​ក្នុង​ការអភិវឌ្ឍ​រវាង​ប្រទេស​និង​ប្រទេស ​និង​ជំរុញ​កិច្ចសន្ទនា​និង​ការផ្លាស់ប្តូរ​ផែ្នក​អរិយធម៌​ទៀតផង។​ភាគីម៉ាឡេស៊ី​គាំទ្រ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"។​ប្រទេស​ម៉ាឡេស៊ី​គឺជា​ប្រទេសមួយ​តាមបណ្តោយ​នៃ​ផ្លូវ​សូត្រ​លើ​សមុទ្រ ​ហើយមាន​អាទិភាព​ទីតាំង​ពិសេស។​ប្រទេស​ម៉ាឡេស៊ី​រំពឹងថា ​នឹង​ពន្លឿន​ការ​អភិវឌ្ឍ​របស់ខ្លួន​តាមរយៈ​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"៕​

图片默认标题_fororder_马哈蒂尔2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស