ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ គយក្រុង Chong Qing បានបង្ហាញទិន្នន័យស្តីពីការធ្វើជាមួយបរទេសនៅត្រីមាសទី ១ ឆ្នាំ ២០១៩ ។ យោងតាមស្ថិតិរបស់គយក្រុង Chong Qing បានបន្តពាណិជ្ជកម្មបរទេសនៅក្រុង Chong Qing រក្សាកំណើនយ៉ាងឆាប់រហ័សដែលសម្រេចបាននូវតម្លៃសរុបការនាំចូលនិងនាំចេញចំនួន ១៣ ពាន់ ១៥ លានយាន់ប្រាក់ចិន កើនឡើង ២១.៩%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ។
ក្រៅពីកំណើនផ្នែកពាណិជ្ជកម្មកែច្នៃបន្តកើនឡើង ទំហំពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនិងសមាគមអាស៊ានក៏មានកំណើនយ៉ាងខ្លាំងដែរ កំណើននៃវេទិកាបើកចំហបានក្លាយជាកម្លាំងចលករសំខាន់សម្រាប់ជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេសរបស់ក្រុង Chong Qing ដូចជា តំបន់ឃ្លាំពិនិត្យពិសេសនៃគយក្រុង Chong Qing និងមជ្ឈមណ្ឌលចរាចរណ៍ទំនិញការពារពន្ធជាដើម ។