ថ្ងៃទី១១ខែមេសា ពិព័រណ៍សមិទ្ធផលស្តីពីការរួចផុតពីភាពក្រីក្ររបស់ចិនដែលឈ្មោះ“ស្វែងរកជីវភាពដ៏ល្អបវរ”បានធ្វើឡើងនៅសាលាក្រុងឡាអេប្រទេសហូឡង់ ដែលបានទាក់ទាញការយកចិត្តទុកដាក់ជាទូទៅរបស់ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងតំបន់ ។
ពិព័រណ៍នេះបានឧទ្ទេសនាមអំពីការដែលប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានអនុវត្តវិធានការជួយលុបបំបាត់ភាពក្រីក្រគ្រប់ប្រភេទក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ដែលមិនគ្រាន់តែនាំមកនូវជីវភាពល្អបវរដល់ប្រជាជនប្រទេសខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ប្រាជ្ញាចិននិងគម្រោងចិនសម្រាប់កិច្ចការកាត់បន្ថយភាពក្រីក្រពិភពលោកដែរ ។
ពីចុងឆ្នាំ២០១២ដល់ចុងឆ្នាំ២០១៨ បណ្តាជនក្រីក្ររបស់ចិនបានកាត់បន្ថយចំនួន៨២លាន៣សែន៩ម៉ឺននាក់ ដែលដូចជារាល់មួយនាទីក៏មានមនុស្ស២៦នាក់បម្រះខ្លួនចេញពីភាពក្រីក្រក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ។
លោកស្រី Pauline Krikke អភិបាលក្រុងឡាអេបានថ្លែងថា សមិទ្ធផលដែលចិនបានទទួលក្នុងវិស័យលុបបំបាត់ភាពក្រីក្របាននាំឲ្យពិភពលោកភ្ញាក់ផ្អើលនិងកោតសរសើរ ។