ភូមិNanwenduស្ថិតនៅភាគពាយ័ព្យរបស់ស្រុកPingshanទីក្រុងShijiazhuangខេត្តHebeiប្រទេសចិន ដែលមាន២០៤គ្រួសារ និងអ្នកភូមិចំនួន៦៨៧នាក់។កាលពីមុន ភូមិនេះជាភូមិក្រីក្រ។តាំងពីឆ្នាំ២០១៦រៀងមក តាមរយៈកិច្ចសហប្រតិបត្តិការរវាងភូមិនិងសហគ្រាស ការជួយលុបបំបាត់បន្ទុករបស់ជនក្រីក្រដោយគោលដៅ គ្រាន់តែចំណាយរយៈពេល៣ឆ្នាំភូមិនេះបានសម្រេចការចេញពីភាពក្រីក្រទាំងស្រុងដោយជោគជ័យ។នៅក្នុងភូមិនេះ កិច្ចកសាងកម្មវិធីទេសភាពទាំងពីរ គឺឧទ្យានទេសចរណ៍អំពីកសិកម្មសម័យទំនើបថ្មីនិងទេសភាពស្រះទឹកផ្កាឈូក បានធ្វើឲ្យអ្នកភូមិជាមធ្យមក្នុងមនុស្សម្នាក់ៗបង្កើនចំណូល៣៨០០យាន់ប្រាក់ចិន ទេសភាពក្នុងភូមិក៏មានភាពស្រស់ស្អាតផងដែរ។
អ្នកភូមិFangengshunដែលមានអាយុ៩៣ឆ្នាំបាននិយាយថា ឥឡូវ ខ្ញុំហូបបានល្អ រ រស់នៅបានល្អ លក្ខខណ្ឌរស់នៅអ្វីៗក៏ល្អដែរ ដូចជារស់នៅក្នុងទីក្រុង។
លោកZhangduanshu កម្មភិបាលប្រចាំក្នុងភូមិបានថ្លែងថា ឥឡូវអ្នកភូមិមានទំនុកចិត្តបង្កើតជីវភាពថ្មី ខ្ញុំជឿថាពេលអនាគតនឹងកាន់តែមានភាពល្អប្រសើរឡើង៕