អ្នកសារព័ត៌មានបានដំណឹងឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុងប៉េកាំងបានផ្តល់សេវាកម្មកាន់តែងាយស្រួលនិងមានគុណភាពល្អចំពោះធនធានមនុស្សបរទេសក្នុងវិស័យដូចជាការចេញចូលដែនជាដើម ដាក់ចេញនិងអនុវត្តគោលនយោបាយថ្មីមួយចំនួន សកម្មទាក់ទាញធនធានមនុស្សកម្រិតខ្ពស់ទូទាំងពិភពលោក ដើម្បីគាំទ្រការកសាងអង្គភាពស្រាវជ្រាវអភិវឌ្ឍន៍ធុនថ្មីទំនើបលើពិភពលោកនិងជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ ។
ចាប់តាំងពីឆ្នាំ២០១៥រៀងមក ក្រុងប៉េកាំងបានបំពេញទម្រង់ការស្តីពីធនធានមនុស្សបរទេសស្នាក់នៅប្រទេសចិនជានិច្ចកាលចំនួន២១០០នាក់ ដែលលើសពីបរិមាណសរុបក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ។