មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់នៅក្រុងប៉េកាំងកាលព្រឹកថ្ងៃទី ១៥ ខែមីនា ។ បន្ទាប់ពិធីបិទបញ្ចប់ លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិដើម្បីឆ្លើយសំណួរនានា ។ លោកFu qiang សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរីបានថ្លែងថា លោកលីខឺឈាងបានបញ្ចេញសញ្ញាដ៏ខ្លាំងក្លាមួយ គឺរដ្ឋាភិបាលបានដឹងច្បាស់លាស់អំពីការលំបាកដែលខ្លួនប្រឈមមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព ។ រដ្ឋាភិបាលក៏កំពុងខិតខំលើការធានាថាមិនឲ្យដំណើរការសេដ្ឋកិច្ចចាកពីក្របខ័ណ្ឌសមហេតុផល ។ លោកសង្កត់ធ្ងន់ថា “ខ្ញុំមានទំនុកចិត្តខ្លាំងចំពោះរដ្ឋាភិបាលចិនក្នុងការគ្រប់គ្រងបញ្ហាទាំងនេះ” ។
លោកFu qiang បានថ្លែងថា អ្វីដែលត្រូវមជ្ឈដ្ឋានជាតិនិងអន្តរជាតិយកចិត្តទុកដាក់បំផុតក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនឆ្នាំនេះគឺការអនុម័តលើច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេស ។ ការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការនៃការបើកទូលាយរបស់ប្រទេសចិន និងក៏ជាការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ប្រទេសចិនចំពោះពិភពលោកផងដែរ ។ ការអនុម័តលើច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសនឹងមានឥទ្ធិពលយូរអង្វែងនិងវិជ្ជមាន ៕