孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសបានត្រូវអនុម័តដោយសំឡេងគាំទ្រលើសលប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

2019-03-15 11:57:01 cri

    ព្រឹក​ថ្ងៃទី១៥​ខែមីនា​ មហាសន្និបាត​លើកទីពីរនៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាល​ទី១៣​បាន​បិទបញ្ចប់​នៅ​ក្រុង​ប៉េកាំង​ ហើយបាន​អនុម័តលើ​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន​ដោយ​សំឡេង​គាំទ្រ​លើសលប់ ។

    ច្បាប់នេះ​រួមទាំងអស់​មានជំពូក​៦និង​មាត្រា៤២​ ។ ​បទប្បញ្ញត្តិ​​ជាទូទៅអំពី​ការអនុញ្ញាត​ឲ្យ​ចូល ​ជំរុញ ​ការពារនិង​គ្រប់គ្រង​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស ​គឺជា​ច្បាប់​មូលដ្ឋាន​ដ៏មាន​លក្ខណៈ​ណែនាំក្នុង​វិស័យ​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​របស់​ប្រទេសចិន ។

    បន្ទាប់ពី​អនុវត្ត​កំណែទម្រង់​និងបើកទូលាយ​នៅចុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ​ប្រទេសចិន​បានអនុម័ត​ច្បាប់​ស្តីពី​ការរួមទុន​រវាង​សហគ្រាស​ចិននិង​បរទេស ​ច្បាប់​សហគ្រាស​ទុនបរទេស ​និងច្បាប់​សហវិនិយោគ​រវាង​សហគ្រាស​​ចិននិង​បរទេស​​ជាបន្តបន្ទាប់​ គឺត្រូវបាន​គេ​ហៅថា ​“ច្បាប់ទុន​បរទេស​ទាំងបី” ។ ​សាធារណមតិ​យល់ឃើញថា​ ​ប្រទេសចិន​តាក់តែង​ច្បាប់​វិនិយោគ​សម្រាប់​ពាណិជ្ជករ​បរទេស​ទៅជំនួស​“ច្បាប់ទុន​បរទេស​ទាំងបី” ​គឺចង់​បង្ហាញពី​ការប្តេជ្ញាចិត្ត​និងឆន្ទៈ​នៃ​ការធ្វើ​កំណែទម្រង់​និងបើកទូលាយ​ជាដាច់ខាត​តាមរយៈ​​ច្បាប់រដ្ឋ​ ។ ច្បាប់នេះ​នឹងផ្តល់​ផលប្រយោជន៍​ដល់​ការការពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពាណិជ្ជករ​បរទេស​ថែមមួយ​កម្រិតទៀត​ ដើម្បីជំរុញ​ការបើកទូលាយ​កម្រិតខ្ពស់​ចំពោះ​អន្តរជាតិ​​​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏មាន​គុណភាព​ខ្ពស់​របស់ចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស