ព្រឹកថ្ងៃទី ១៥ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់ដោយជោគជ័យនៅវិមានសភាប្រជាជនក្រុងប៉េកាំងរដ្ឋធានីចិន។ មហាសន្និបាតបានអនុម័តរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០១៩ របាយការណ៍ការងារគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជាដើម។
មហាសន្និបាតបានអនុម័តលើ « ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន » ដោយឆ្លងតាមការបោះឆ្នោតសម្រេច។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យលេខទី ២៦ ដើម្បីឲ្យប្រើប្រាស់ច្បាប់មួយនេះ។ សូមបញ្ជាក់ថា ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសរបស់ប្រទេសចិននឹងចូលធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០។
គ្រប់អង្គទូតនៃប្រទេសនានាដែលប្រចាំនៅប្រទេសចិនបានអញ្ជើញចូលរួមស្តាប់មហាសន្និបាតនេះ។
បន្ទាប់ពីមហាសន្និបាតបានបិទបញ្ចប់ លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានបើកធ្វើសន្និសិទកាសែតនៅក្នុងវិមានសភាប្រជាជន ដើម្បីឆ្លើយសំនួររបស់អ្នកកាសែតជាតិនិងអន្តរជាតិ ស្តីពីដំណើរការនៃសេដ្ឋកិច្ចចិន ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ទំនាក់ទំនងការទូត ការពិភាក្សាពាណិជ្ជកម្មរវាងចិននិងអាមេរិកជាដើម៕