នៅក្នុងសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិនៅក្រុងប៉េកាំងនៅថ្ងៃទី ១៥ ខែមីនា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ការបំផុសកម្លាំងចលករនៃទីផ្សារ បញ្ចេញកម្លាំងបង្កបង្កើតរបស់ទីផ្សារ វាមុខជាអាចធ្វើឲ្យសេដ្ឋកិច្ចដំណើរការក្នុងចន្លោះសមហេតុផល និងជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ ។ សេដ្ឋកិច្ចចិននឹងធ្វើជាយុថ្កាដ៏សំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកជានិច្ច ។
ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានរឺទឺ លោកលីខឺឈាងថ្លែងថា បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ។ ប្រទេសចិនបានបញ្ចុះអត្រាលូតលាស់នៃសេដ្ឋកិច្ចនៅកម្រិតសមរម្យ អាចនិយាយថាបានបញ្ចេញសញ្ញាស្ថិរភាពដល់ទីផ្សារ ។
លោកលីខឺឈាងចង្អុលបង្ហាញថា ឆ្នាំនេះមានកត្តាមិនប្រាកដប្រជាជាច្រើន ហើយយើងទុកចន្លោះខាងគោលនយោបាយ ។ មិនថាសភាពការណ៍ថ្មីកើតឡើងយ៉ាងណាទេ យើងនឹងរក្សាស្ថិរភាពសេដ្ឋកិច្ចចិន ហើយរក្សានិន្នាការឆ្ពោះទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ចចិនក្នុងរយៈពេលវែងមិនផ្លាស់ប្តូរ ៕