李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីចិនថ្លែងថា រដ្ឋាភិបាលចិននឹងបន្តបង្កើនការធ្វើកំណែទម្រង់នៃប្រព័ន្ធទីផ្សារនិងការគ្រប់គ្រងសម្រាប់បរិយាកាសធ្វើអាជីវកម្មតាមច្បាប់

2019-03-15 14:33:45 cri

       ក្នុង​សន្និសីទ​​សារព័ត៌មាន​ជាតិនិងអន្តរជាតិ​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ១៥ ខែ​មីនា​ លោកលីខឺឈាង នាយករដ្ឋមន្ត្រី​ចិន​បានថ្លែង​ថា​ រដ្ឋាភិបាល​ចិន​នឹង​បន្តបង្កើន​ការ​ធ្វើ​កំណែទម្រង់នៃ​ប្រព័ន្ធ​ទីផ្សារ​និង​ការ​គ្រប់​គ្រងបរិយាកាស​ធ្វើ​អាជីវកម្ម​​តាម​ច្បាប់ ​ព្រមទាំង​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ទទួលបាន​លទ្ធិផល​នៃ​ការ​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​ ។

       លោក​លីខឺឈាង​បានថ្លែង​ថា​ ក្នុងរយៈពេល​ ៤០ឆ្នាំនៃការ​ធ្វើ​កំណែទម្រង់និង​ការ​បើកទូលាយ​កន្លងទៅនេះ​  ការ​អភិវឌ្ឍរបស់​ប្រទេស​ចិន​ទទួលបាន​សមិទ្ធផល​ដ៏អស្ចារ្យ​ ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចិន​រាប់រយលាននាក់​ ។ ការកែលម្អ​បរិយាកាស​សម្រាប់ធ្វើ​អាជីវកម្ម​ ត្រូវ​ប្រគល់សិទ្ធិ​គ្រប់គ្រង​និង​គ្រប់​គ្រង​យ៉ាង​សមរម្យ​ ដើម្បី​បង្កើតជា​​ ​ប្រព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ ។ ត្រូវមាន​លក្ខខណ្ឌ​ដូច​គ្នា​ចំពោះ​សហគ្រាស​កម្មសិទ្ធិរដ្ឋ​និងឯកជន​​ មានស្តង់ដារអនុញ្ញាត​ឲ្យ​ចូលទីផ្សារ​ដោយសមភាព​និង​មាន​ការគ្រប់គ្រងដោយ​យុត្តិធម៌ ។

​       លោក​ក៏​បាន​បញ្ជាក់ទៀត​ថា​  ការ​ទាមទារ​ឲ្យ​សហគ្រាស​ចិន​ទៅលួច​ព័ត៌មាន​របស់​ប្រទេស​ផ្សេងទៀត​ វា​មិន​សមស្រប​នឹង​ច្បាប់​ចិន​ឡើយ​ ហើយ​ក៏មិន​មែន​ជា​មធ្យោបាយ​ប្រតិបត្តិការ​របស់​ចិន​ផងដែរ​ ។ បច្ចុប្បន្ននេះ​មិនដែល​​មានទេ​ ហើយ​ពេល​អនាគតរឹត​តែ​​មិន​មាន​ជា​ដាច់ខាត​ ។

图片默认标题_fororder_1124238562_15526186999331n

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស