មហាសនិ្នបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានធ្វើការបោះឆ្នោតនិងអនុម័តទៅលើ « ច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន » កាលពីថ្ងៃទី ១៥ ខែមីនា ហើយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ។ អ្នកជំនាញផ្នែកច្បាប់ អ្នកធ្វើអត្ថាធិប្បាយនិងឥស្សរជនពាណិជ្ជកម្មនៃប្រទេសអាស៊ីអាគ្នេយ៍បានអះអាងថា នេះបានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តនិងទិសដៅរបស់ចិនក្នុងការបន្តបង្កើនការបើកទូលាយចំពោះពិភពលោកបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ហើយក៏នាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់វិនិយោគិនអន្តរជាតិផងដែរ ។
លោក Wichi Kinchong Choi អគ្គនាយករងនៃធនាគារ kasikorn ប្រទេសថៃបានបញ្ជាក់ថា ការតាក់តែងច្បាប់របស់ចិនពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់គឺស្របទៅតាមយុគសម័យថ្មីៗ ពោលគឺការដាក់ចេញនូវច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសនេះពិតជាទាន់ពេលវេលា ។
លោក Oh Ei Sun បញ្ញាវន្តម៉ាឡេស៊ីបានយល់ឃើញថា ក្នុងច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេសមានជំពូកពិសេសពាក់ព័ន្ធនឹងការការពារការវិនិយោគ គឺជាបទពិសោធសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍រៀនសូត្រតាម ។